រដ្ឋបាល​ខណ្ឌដូនពេញ​ សហការជាមួយក្រុមគ្រូពេទ្យTYDA ចុះយកសំណាកកម្មករ៩៤នាក់​ នៅការដ្ឋានមន្ទីពេទ្យសង់ត្រាល់ និងដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាម​ការបញ្ជាក់​ពី​លោក ចាន់ គន្ថេត អភិបាលរងខណ្ឌដូនពេញ​ និងជាប្រធានវេនប្រចាំបញ្ជា​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ថា៖​ អនុវត្តតាមគោលការណ៍ដឹកនាំរបស់លោក​សុខ​ ពេញវុធ​ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ នៅថ្ងៃទី២៦កញ្ញា​ម្សិលមិញ​នេះ​ លោក បានដឹកនាំក្រុមការងារខណ្ឌ សង្កាត់ពាក់ព័ន្ធចុះសហការជាមួយក្រុមគ្រូពេទ្យ TYDA និងក្រុមការងារអនុគណៈកម្មការបិទខ្ទប់ អនុវត្តការងារដូចខាងក្រោម៖

-ដឹកនាំក្រុមការងារខណ្ឌ សង្កាត់ផ្សារថ្មីទី៣ សហការជាមួយក្រុមគ្រូពេទ្យTYDA ចុះយកសំណាកកម្មករនៅការដ្ឋានមន្ទីពេទ្យសង់ត្រាល់ ស្ថិតនៅផ្លូវលេខ១៥៤ សង្កាត់ផ្សារថ្មីទី៣ លទ្ធផល៖ យកសំណាកកម្មករ៩៤នាក់(អវិជ្ជមាន COVID-19)។

-ដឹកនាំក្រុមការងារខណ្ឌ សង្កាត់ជ័យជំនះសហការជាមួយអនុគណៈកម្មការបិទខ្ទប់ បញ្ចប់ការបិទខ្ទប់ចុះត្រួតពិនិត្យស្រាវជ្រាវ ករណីអ្នកពាក់ព័ន្ធអ្នកជម្ងឺ COVID-19 នៅវត្តឧណ្ណាឡោម។

-ដឹកនាំក្រុមការងារខណ្ឌ សង្កាត់ផ្សារកណ្តាលទី២ ចុះធ្វើកិច្ចសន្យាណែរនាំម្ចាស់ទីតាំងឃ្លីនីកឯកជន ស្ថិតនៅផ្លូវ១៣៦ សង្កាត់ផ្សារកណ្តាល អោយរាយការណ៏ជូនអាជ្ញាធរសង្កាត់ ខណ្ឌ រាល់ការធ្វើតេស្ត៏រកឃើញអ្នកជម្ងឺ COVID-19 ។

-ដឹកនាំកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ នៅមុខអគ្គីសនីវត្តភ្នំ ស្ថិតក្នុងសង្កាត់វត្តភ្នំ លទ្ធផល៖ មធ្យោបាយឆ្លងកាត់សរុប១៧៤ គ្រឿង អាវុធឆ្លងកាត់គ្មាន៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print