រដ្ឋបាលខេត្តកណ្តា​ល ទទួល​អង្ករចំនួន២៥តោន, មី១០០កេស និងត្រីខកំប៉ុង១០០យួរ ពីអ្នកឧកញ៉ា ឃុន សៀ

ចែករំលែក៖

ខេត្ត​កណ្តាល​៖​ លោក​ គង់​ សោភ័ណ្ឌ​ អភិបាល​នៃ​គណៈអភិបាលខេត្តកណ្ដាល​ នៅព្រឹក​ថ្ងៃ​ចន្ទ​ទី​២៧​ ខែកញ្ញា​ ឆ្នាំ​២០២១នេះ​ សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា ឃុន សៀ ដែលបានឧបត្ថម្ភអង្ករចំនួន២៥តោន មី១០០កេស ត្រីខកំប៉ុង១០០យួរ តាមរយៈលោក ម៉ៅ សុផល ជូនដល់រដ្ឋបាលខេត្តកណ្តាល ដើម្បីប្រើប្រាស់ក្នុងការងារមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ និងរងគ្រោះ នៅក្នុងភូមិសាស្ត្រខេត្តកណ្តាល។

នាឱកាសនោះ​ លោក​ គង់​ សោភ័ណ្ឌ​ សូមថ្លែងនូវការកោតសរសើរដោយសុទ្ធចិត្តបំផុត ចំពោះសន្តានចិត្តដ៏សប្បុរស ថ្លៃថ្លារបស់ អ្នកឧកញ៉ា និងលោកស្រី​ ព្រមទាំងក្រុមគ្រួសារ ដែលបានចំណាយនូវទ្រព្យធនផ្ទាល់ខ្លួនក្នុងការជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះ ដោយគ្រោះធម្មជាតិ ឧបទ្វវហេតុ ឬគ្រោះថ្នាក់ផ្សេងៗ។

រដ្ឋបាលខេត្តកណ្តាល នឹងយកចិត្តទុកដាក់ប្រើប្រាស់អំណោយដ៏សប្បុរសនេះ ប្រកបដោយតម្លាភាពក្នុងការបម្រើសកម្មភាពមនុស្សធម៌ ជួយដល់ជនងាយរងគ្រោះ និងជនរងគ្រោះដោយគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ។

ជាមួយគ្នានេះ​ រដ្ឋបាលខេត្ត​ សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខជូនចំពោះ អ្នកឧកញ៉ា និងលោកស្រី​ ព្រមទាំងក្រុមគ្រួសារ សូមជួបប្រទះនូវព្រះពុទ្ធពរទាំង៤ ប្រការគឺៈ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...

 

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print