ក្រសួងអប់រំ ចេញសេចក្តីណែនាំស្តីពី ការបើកដំណើរការ​ឡើងវិញក្នុងដំណាក់កាលទី១ សម្រាប់គ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងឯកជន

ចែករំលែក៖

ភ្នំពេញ, នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្រសួងអប់រំ យុវជននិងកីឡា បានចេញសេចក្តីណែនាំស្តីពី ការបើកដំណើរការ​ឡើងវិញក្នុងដំណាក់កាលទី១ សម្រាប់គ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងឯកជន។

ចាប់តាំងដើមសប្ដាហ៍ទី៣ នៃខែកញ្ញា ឆ្នាំ២០២១ ដោយមានកិច្ចសហការ និងគាំទ្រពីសំណាក់រដ្ឋបាល រាជធានី-ខេត្ត មន្ត្រីសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ គ្រឹះស្ថានសិក្សាចំណេះទូទៅនិង អប់រំបច្ចេកទេសសាធារណៈ និងឯកជន នៅភូមិសាស្ត្រដែលមានហានិភ័យទាបបានចាប់ផ្ដើមដំណើរការ បង្រៀន និងរៀនតាមបណ្ដុំ បន្ទាប់ពីការផ្អាកដំណើរការចាប់តាំងពីការផ្ទុះឡើងនៃព្រឹត្តិការណ៍ឆ្លងសហគមន៍ ២០កុម្ភៈ។ ក្រសួងអប់រំ យុវជន និងកីឡាបានដាក់ចេញនូវសេចក្ដីណែនាំចំនួន២ ៖ ១)សេចក្តីណែនាំលេខ ៤៦ អយក.សណន ចុះថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១ ស្តីពីការបង្រៀន និងរៀនតាមបណ្តុំសម្រាប់គ្រឹះស្ថាន សិក្សាសាធារណៈនិងឯកជននៅភូមិសាស្ត្រដែលមានហានិភ័យទាប ។
និង២) សេចក្ដីណែនាំលេខ៥០អយក. សណន ចុះថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២១. ស្ដីពីគោលការណ៍ប្រតិបត្តិស្តង់ដាសម្រាប់ការលើកកម្ពស់សុខភាព និងសុវត្ថិភាពសិក្សាក្នុងការបង្រៀននិងរៀនតាមបណ្តុំ សម្រាប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជន។

គំនិតផ្តួចផ្តើមរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ដើម្បីធ្វើឱ្យមានប្រក្រតីភាពវិស័យអប់រំឡើងវិញ បាននិងកំពុងដំណើរការប្រកបដោយជោគជ័យនិងប្រុងប្រយ័ត្ន។ គ្រឹះស្ថានអប់រំចំណេះទូទៅសាធារណៈ និងឯកជនបាននិងកំពុងដំណើរការតាមគ្រប់រូបភាព ដូចជា ការបើកសាលារៀនឡើងវិញនៅកម្រិតអប់រំចំណេះទូទៅ, ការបង្រៀននិងរៀនជាបណ្ដុំ, ការបង្រៀននិង រៀនសម្រាប់ថ្នាក់ទី៩ និងទី១២ និងការបន្តរៀនតាមអនឡាញនៅតាមរាជធានី ខេត្ត។

ឈរលើមូលដ្ឋាននេះ ក្រសួងអប់រំ យុវជន និងកីឡាបានកំណត់គោលការណ៍ ១១ចំណុច សម្រាប់ការបើកដំណើរឡើងវិញក្នុងដំណាក់កាលទី១ សម្រាប់គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ និងឯកជន ដូចខាង
ក្រោម៖ ទី១. ការបើកដំណើរការបង្រៀននិងរៀន ការអនុវត្តប្រតិបត្តិ និងការស្រាវជ្រាវ នៅគ្រឹះស្ថានឧត្តមសិក្សា ត្រូវចាប់ផ្ដើមពីកម្រិតសាកល្បង អាស្រ័យតាមស្ថានភាពជាក់ស្ដែងនៃគ្រឹះស្ថានឧត្តមសិក្សានីមួយៗ (ទីតាំង ចំនួននិស្សិត ប្រភេទ ជំនាញ ហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តនិងសង្គម) ក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឱ្យចាប់ផ្ដើមបើក។
សូមអាននូវខ្លឹមសារទាំងស្រុងរបស់ក្រសួងអប់រំ ចេញសេចក្តីណែនាំស្តីពី ការបើកដំណើរការ​ឡើងវិញក្នុងដំណាក់កាលទី១ សម្រាប់គ្រឹះស្ថានឧត្ដមសិក្សាសាធារណៈ និងឯកជន ដូចខាងក្រោម ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print