ខេត្តសៀមរាប៖ នៅថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២១ ក្រុមគ្រូពេទ្យបានចុះយកសំណាក ក្នុងវត្តពោធិ៍លង្កា ដែលស្ថិតក្នុងភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប ដែលសង្យ័យពាក់ព័ន្ធ ជាលទ្ធផលរកឃើញ ព្រះសង្ឃ យាយជី តាជី វិជ្ជមានកូវិដ-19 ប្រមាណជាង ៧០នាក់(អង្គ) ខណះយប់មិញ រកឃើញវិជ្ជមានលើអាជីវករ លក់បន្លែផ្លែឈើ នៅផ្សារសាមគ្គីប្រមាណជាង១០នាក់ ។
ទោះជាយ៉ាងណាក៏ដោយនេះជាព័ត៌មានបឋម មិនទាន់ទទួលបានលម្អិតពីរបាយការណ៍អាជ្ញាធរ ឬក្រោមការងារនៅឡើយ។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ២៧ កញ្ញា ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៨៣៩នាក់ (ឆ្លងសហគមន៌: ៧៣០ និង នាំចូល: ១០៩) និងមានជាសះស្បេីយ ៥៣០នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១០៩៩២៦នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១០១១៨៥នាក់ និង ស្លាប់ថ្មី ១៨នាក់ សរុបស្លាប់ ២២៦១នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2405124 ស្មេីនឹង 141561 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115។
ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២១ មាន ៩៨,៨០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,០៨% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៧៨,៦៤% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
ដោយ, សិលា