អភិបាលស្រុកត្រពាំងប្រាសាទស្នើរសុំការយោគយល់ពីសំណាក អាជីវករដែលលក់ដូរក្នុងផ្សារត្រពាំងប្រាសាទ ពាក់ព័ន្ធនិងការបិទខ្ទប់ផ្សារ ដើម្បីទប់ស្តាត់ការឆ្លងរីករាលជំងឺកូវីដ១៩

ចែករំលែក៖

ខេត្តឧត្តរមានជ័យ÷ការបញ្ជាក់តាម Facebook ផ្ទាល់ខ្លួនរបស់លោកហាំង មេង អភិបាលស្រុកត្រពាំងប្រាសាទបានអោយដឹងថា លោក អាន ឡាញ់ ជាអ្នកប្រកបរបរខួងអណ្តូង និងលក់ឥវ៉ាន់ចាប់ហួយដ៏ធំនៅផ្សារត្រពាំងប្រាសាទនិងអាជីវករផ្សារត្រពាំងប្រាសាទមួយចំនួន នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២១ បានសុំជំនួយ និងសុំបើកផ្សារឡើងវិញ ក្រោយបិទខ្ទប់បានរយៈពេល៨ថ្ងៃ ក្រោយរកឃើញអ្នកមានវិជ្ជមានកូវីដ១៩ ដែលជាអ្នកលក់ដូរនៅផ្សារនិងជុំវិញផ្សារចំនួន ៦៥នាក់ និងស្លាប់៣នាក់ (ក្នុងផ្សារ
២នាក់ និងខាងជើងផ្សារម្នាក់ដោយជម្ងឺកូវីដ១៩) និងម្នាក់ទៀតនៅភូមិព្រះប្រឡាយ ។ សរុបអ្នកស្លាប់មានចំនួន៤នាក់ គិតត្រឹមថ្ងៃទី ២២ខែកញ្ញាឆ្នាំ២០២១ ដល់ថ្ងៃទី២៩ខែកញ្ញា២០២១។

ផ្សារត្រពាំងប្រាសាទជាផ្សារតូចមួយ តែមានអ្នកឆ្លង និងអ្នកស្លាប់ដ៏ច្រើន ។ អាជ្ញាធរសម្រេចបិទខ្ទប់ទើបបានរយៈ ពេល៨ថ្ងៃក៏សុំទាមទារបើកផ្សារវិញ ក្នុងពេលដែលយើងនៅតែបន្តរកឃើញអ្នកមានវិជ្ជមានជាបន្តបន្ទាប់ ។ កងកំលាំងយើងប្រជាការពារយើងដេកយាមការពារទីតាំងបិទខ្ទប់ នៅតាមសំយ៉ាបផ្ទះប្រជាពលរដ្ឋតាមចិញ្ចើមផ្លូវ ក្នុងពេលមេឃភ្លៀងស្ទើររាល់ថ្ងៃ,គ្មានបន្ទប់ទឹកប្រើប្រាស់,ហូបអាហារក្រៀម និង
បាយកញ្ចប់ ឯបងប្អូនយើងក៏លំបាក តែបានសម្រាកក្នុងផ្ទះដើម្បីធ្វើចត្តាឡីស័ក ត្រួតពិនិត្យតាមដានសុខភាពរបស់ខ្លួន។

ក្នុងស្ថានភាពបែបនេះតើសំណូមពរបើកផ្សារឡើងវិញវាសមស្របជាមួយស្ថាន ភាពគ្រោះថ្នាក់ជាក់ស្តែងនេះដែរទេ?នេះជាពេលវេលាដែលយើងនិងប្រទេសជាតិយើងកំពុងលំបាកដែលតម្រូវឲ្យរួមគ្នាអត់ធ្មត់ ជួយគ្នាជំនះការលំបាកនេះដើម្បីសង្គមយើងវិលរកភាពប្រសើរឡើងវិញ។

អាជីវករដែលបានសុំបើកផ្សារឡើងវិញខ្លះ ក្នុងពេលនេះអ្នករស់នៅជុំវិញផ្ទះរបស់គាត់មួយចំនួនមានវិជ្ជមានកូវីដ១៩ ។ សូមបង ប្អូនប្រជាពលរដ្ឋយើងចូលរួមទាំងអស់គ្នា ទើបយើងអាចគ្រប់គ្រងមេរោគកូវីដ១៩ នេះបាន ។

អាជ្ញាធរមិនចង់បិទខ្ទប់ទេ ប៉ុន្តែត្រូវបង្ខំធ្វើដើម្បីអាយុជីវិតយើងទាំងអស់គ្នា ។ ជា មួយគ្នានេះក៏សូមបងប្អូនអាជីវករដែលមានជីវភាពធូរធារឬមិនទាន់ខ្វះខាត ស្បៀងដែលកំពុងរស់នៅក្នុងតំបន់បិទ
ខ្ទប់ ក៏សូមការយោគយល់ និងបើកចិត្តឲ្យទូលាយ ដោយសូមមេត្តាកុំទាមទារយកជំនួយដ៏ស្តួចស្តើងរបស់អាជ្ញាធរនិង សប្បុរសជន ក្នុងពេលដែលយើងនៅមិនទាន់ខ្វះខាតដើម្បីឲ្យជំនួយដ៏តិចតួច ដែលអាជ្ញាធរត្រៀមចែកបានដល់គ្រួសារដែលទីទាល់ក្រនាពេលខាងមុខជាមុនសិន ។ បើបងប្អូនជួយបានបែបនេះ ក៏ជាការចូលរួមជួយដល់ពលរដ្ឋយើងនិងសង្គមយើងក្នុងគ្រាដ៏លំបាកនេះ ៕

...

ដោយ៖  សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print