រដ្ឋបាលខណ្ឌសែនសុខ៖ ថ្ងៃទី០៣ តុលា នឹងបិទបញ្ចប់យុទ្ធនាការចាក់វ៉ាក់សាំងជូនកុមារអាយុពី០៦ឆ្នាំដល់ក្រោម១២ឆ្នាំ ហើយ!

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌសែនសុខ រាជធានីភ្នំពេញ សូមជម្រាបលោកពូ អ្នកមីងអាណាព្យាបាលដែលរស់ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ មេត្តាជ្រាបថា: ចំពោះយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ សម្រាប់កុមារអាយុពី០៦ឆ្នាំដល់ក្រោម១២ឆ្នាំ ក្នុងមូលដ្ឋានខណ្ឌសែនសុខ នឹងបិទបញ្ចប់នៅថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ខាងមុខនេះ។ ដូច្នេះ សូមពូមីងអាណាព្យាបាលទាំងអស់ដែលមិនទាន់ជូនកូនមកទទួលចាក់វ៉ាក់សាំង សូមប្រញាប់រួសរាន់នាំកូនមកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ឱ្យបានគ្រប់ៗគ្នានៅតាមទីតាំងមណ្ឌលចាក់វ៉ាក់សាំងចំនួន ០៥មណ្ឌល គឺ១-មន្ទីរពេទ្យមិត្តភាពចិន-កម្ពុជា សែនសុខ ២-មណ្ឌលសុខភាពឃ្មួញ ៣-មណ្ឌលសុខភាពភ្នំពេញថ្មី ៤-មណ្ឌលសុខភាពទឹកថ្លា ៥-មណ្ឌលសុខភាពក្រាំងធ្នង់ ។

រដ្ឋបាលខណ្ឌសែនសុខបានបញ្ជាក់ថាឯកសារភ្ជាប់មកជាមួយមានសំបុត្រកំណើត(ច្បាប់ដើម០១ច្បាប់ និងថតចម្លង ០១ច្បាប់ ) បើកូនពុំមានសំបុត្រកំណើត ត្រូវយកសៀវភៅស្នាក់នៅ ឬសៀវភៅគ្រួសារមកជាមួយ ឬលិខិតឆ្លងដែន ឬលិខិតបញ្ជាក់ទីលំនៅពីសង្កាត់ ភូមិ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print