ភ្នំពេញ ៖ លោកថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុក ជាអគ្គនាយកផែនការ នៃក្រសួងផែនការបានបញ្ជាក់ថា ដោយសារផលប៉ះពាល់ដោយសារកូវីដលេីជីវភាពរស់នៅរបស់ប្រជាជន ជាពិសេសគ្រួសារក្រីក្រ មិនទាន់ថមថយ នៅថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២១នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចដ៏ខ្ពង់ខ្ពស់បំផុតឱ្យបន្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់របស់រាជរដ្ឋាភិបាលជូនដល់គ្រួសារក្រីក្រ និង គ្រួសាររងផលប៉ះពាល់ដោយសារកូវីដ ចំនួន៣ខែបន្តទៀត គឺ តុលា វិច្ឆិកា និង ធ្នូ ឆ្នាំ២០២១៕
...
ដោយ៖ ស សម