កាន់តែហាម ! កាន់តែព្រហើន ! សមត្ថកិច្ចបានចុះបង្ក្រាបទីតាំងខារ៉ាអូខេ (យីហោ​ អាហារដ្ឋាន និងខេ.ធី.វី​ ពេញចិត្ត)​ ដែលបេីកដំណេីរការអាជីវកម្មល្មេីសវិធានរដ្ឋបាល ក្នុងក្រុងក្រចេះ

ចែករំលែក៖

ខេត្តក្រចេះ ៖ នៅវេលាម៉ោង​ ០០:៣០នាទី​ រំលងអធ្រាត្រឈានចូលថ្ងៃទី០៣ ខែតុលា ឆ្នាំ ២០២១​ ​កម្លាំងនគរបាលក្រុងក្រចេះ​ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកចិត្របុរី​ កម្លាំងស្នងការដ្ឋាននគរបាលខេត្ត​ សាលាក្រុងក្រចេះ ដឹកនាំសម្របសម្រួលនីតិវិធីដោយលោក​ អ៊ង​ រី​ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តក្រចេះ បានចុះបង្ក្រាបទីតាំងខារ៉ាអូខេចំនួន០១កន្លែង​(យីហោ​ អាហារដ្ឋាន និងខេ.ធី.វី​ ពេញចិត្ត)​ ដែលបេីកដំណេីរការអាជីវកម្មល្មេីសវិធានរដ្ឋបាល​ ស្ថិតក្នុងភូមិក្រគរ​ សង្កាត់ក្រគរ ក្រុងក្រចេះ ខេត្តក្រចេះ​។ ក្នុងនោះសមត្ថកិច្ចបានឃាត់មនុស្សចំនួន​២១នាក់(នារី០៧នាក់)​ មកអធិការដ្ឋាននគរបាលក្រុងក្រចេះ ដើម្បីបំពេញនីតិវិធី។

សូមជម្រាបជូនថា ការបេីកដំណេីរការអាជីវកម្មល្មេីសវិធានរដ្ឋបាល​ គឺម្ចាស់ទីតាំងមិនខ្លាចចំពោះការឆ្លងនូវជំងឺកូវីដ-១៩ ផ្គើននិងអាជ្ញាធរ ដូច្នេះសូមមានវិធានការឱ្យបានតឹងតែងតាមផ្លូវច្បាប់។ 

សូមបញ្ជាក់ថា,ស្ថានភាពជំងឺ កូវីដ-១៩ នៅ ព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១៖

– អ្នកឆ្លងថ្មី ចំនួន ១៩៩ នាក់ (លទ្ធផលបញ្ជាក់ដោយ PCR)

– ជាសះស្បើយ ចំនួន ៤៩០ នាក់

– អ្នកស្លាប់ ចំនួន ២៣ នាក់។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ ក្រសួងសុខាភិបាល នៅថ្ងៃនេះ។

ចំពោះកំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា  គិតត្រឹមថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ មាន ៩៩,១១%  ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់  និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៦១% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ  ដល់ក្រោម ១២ឆ្នាំ មាន  ៩២,៣២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕

   

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print