រដ្ឋបាលខេត្តតាកែវ រៀបចំកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តតាមប្រព័ន្ធអនឡាញ

ចែករំលែក៖

ខេត្តតាកែវ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់អោយដឹងថា, លោក យស ណាស៊ី ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំង លោក លោកស្រី សមាជិកក្រុមប្រឹក្សាខេត្ត នាព្រឹកថ្ងៃ ច័ន្ទ ទី០៤ ខែតុលា ឆ្នាំ២០២១ បានអញ្ជើញបើកកិច្ចប្រជុំសាមញ្ញលើកទី២៨ អាណត្តិទី៣ ជាមួយរដ្ឋបាលខេត្ត។

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមដោយ លោក អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត ព្រមទាំង លោក លោកស្រី អភិបាលរងខេត្ត លោក លោកស្រី ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំងបីប្រភេទ និង លោកនាយក នាយករងរដ្ឋបាលសាលា ខេត្ត លោកប្រធានការិយាល័យច្រកចេញចូលតែមួយ លោកប្រធានការិយាល័យប្រជាពលរដ្ឋ លោកនាយក នាយករងទីចាត់ការរដ្ឋបាល សាលាខេត្ត លោកនាយក នាយករង ទីចាត់ការផែនការវិនិយោគខេត្ត និងមន្រ្តីពាក់ព័ន្ធជាច្រើន តាមប្រព័ន្ធអនឡាញ។

សូមបញ្ជាក់ដែរថា នៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២៨ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ បានធ្វើការប្រជុំពិភាក្សាអនុម័តលើរបៀបវារៈដូចជា ៖
១- ការពិនិត្យកូរ៉ុមក្រុមប្រឹក្សាខេត្ត ដែលបានចូលរួមប្រជុំ (លេខាធិការរាយការណ៍ពីកូរ៉ុមចូលរួម)
២- ឯកឧត្ដមប្រធានក្រុប្រឹក្សាខេត្ត មានមតិបើកកិច្ចប្រជុំសាមញ្ញលើកទី២៨
៣- ពិនិត្យ និងអនុម័ត សេចក្ដីព្រាង កំណត់ហេតុ កិច្ចប្រជុំសាមញ្ញលើកទី២៧
៤- ពិនិត្យ និងអនុម័ត សេចក្ដីព្រាងរបាយការណ៍ ៩ខែ ឆ្នាំ២០២១ ស្ដីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្តតាកែវ
៥- ប្រកាសពេលវេលានៃកិច្ចប្រជុំលើកក្រោយនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២១៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print