អូស្ត្រាលីសម្រេចបានគោលដៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ១៩ ជូនពលរដ្ឋបានជាង៨០%ហើយសម្រាប់ដូសទីមួយ

ចែករំលែក៖

នៅថ្ងៃទី ៥ខែតុលា ចំនួនពលរដ្ឋអូស្ត្រាលី ចាក់វ៉ា់ក់សាំងដូសទីមួយបានលើសពី៨០%ហើយ ដែលជាក្តីសង្ឃឹមនៅក្នុងការ សម្រាប់ដំណើរការសេដ្ឋកិច្ចឡើងវិញ ក្នុងប្រទេសនេះក្រោយពេលអូស្ត្រាលី ចាក់វ៉ាក់សាំងជូនពលរដ្ឋគ្រប់ចំនួនពីរដូសបាន៨០%។ ទន្ទឹមនឹងការទទួលបានជោគជ័យ ក៏មានក្រុមមួយចំនួនប្រឆាំងការចាក់វ៉ាក់សាំងក្នុងប្រទេសអូស្ត្រាលី បានព្យាយាមបង្អាក់សកម្មភាពចាក់វ៉ាក់សាំង ដោយនាំគ្នាចុះឈ្មោះ ប៉ុន្តែ មិនបានទៅចាក់វ៉ាក់សាំងឡើយទុកឲ្យវ៉ាក់សាំង ផុតកំណត់ប្រើប្រាស់។
នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី ៥ខែតុលា រដ្ឋមន្ត្រីក្រសួងសុខាភិបាល អូស្ត្រាលី លោក Greg Hunt បានបញ្ជាក់ថា អូស្ត្រាលី បានសម្រេចគោលដៅចាក់វ៉ាក់សាំងជូនពលរដ្ឋ បាន៨០% សម្រាប់ដូសទីមួយ ដល់ក្រុមពលរដ្ឋមានអាយុចាប់ពី ១៦ឆ្នាំឡើងទៅ ។
រដ្ឋដែលទទួលបានការចាក់វ៉ាក់សាំងច្រើនជាងគេគឺរដ្ឋធានី Canberra មានពលរដ្ឋដល់ទៅ ៩៣,៣%ហើយបានចាក់វ៉ាក់សាំងដូសទីមួយ និងរដ្ឋ NSW មានពលរដ្ឋ៨៨,៥ភាគរយ បានចាក់វ៉ាក់សាំង។ រដ្ឋាភិបាលអូស្ត្រាលីបង្ហាញពីក្តីសង្ឃឹមថា ពលរដ្ឋដែលបានចាក់វ៉ាក់សាំងដូសទីមួយរួចរាល់ នឹងបន្តចាក់វ៉ាក់សាំងដូសទីពីរ ។ ការចាក់វ៉ាក់សាំងកើនឡើងខ្ពស់លើសពីការរំពឹងទុក គឺជាក្តីសង្ឃឹមរបស់រដ្ឋាភិបាល ក្នុងការបើកដំណើរការសេដ្ឋកិច្ចប្រទេសជាតិឡើងវិញ។
ទន្ទឹមនឹងនោះរដ្ឋMelbourne  ពលរដ្ឋនៅស្ទាក់ស្ទើរក្នុងការចាក់វ៉ាក់សាំង ដោយមានពលរដ្ឋប្រមាណតែជាង ១៥%ប៉ុណ្ណោះបានទៅចាក់វ៉ាក់សាំង ។ រដ្ឋាភិបាលអូស្ត្រាលីមានគម្រោង បើកទ្វារសេដ្ឋកិច្ចឡើងវិញ ក្រោយពលរដ្ឋបានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស បានលើសពី ៧០%៕


នាយករដ្ឋមន្ត្រីអូស្ត្រាលីស្កតម៉ូរីសុន។ រូបភាព៖ Gary Ramag

...


ជនជាតិអូស្ត្រាលីតម្រង់ជួរនៅកន្លែងចាក់វ៉ាក់សាំងការពារជំងឺកូវីដ ១៩ នៅរដ្ឋញូសសៅវែលរួមទាំងកុមារជាច្រើនដែលមានអាយុក្រោម ១៨ ឆ្នាំ។ រូបភាព៖vov

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print