តោះមកស្គាល់ពីផ្លាកសញ្ញាគ្រោះថ្នាក់៖ “ មានសត្វព្រៃឆ្លងកាត់ ” “ ផ្លូវរអិល ” និង“ មានថ្មធ្លាក់ ”

ចែករំលែក៖

ភ្នំពេញ​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ផេកហ្វេសប៊ុកផ្លូវការរបស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ នៅព្រឹក​ថ្ងៃសុក្រ​ទី​០៨​ ខែតុលា​ ឆ្នាំ​២០២១នេះ​ បានបង្ហាញការកត់សំគាល់ថា​៖​ ផ្លាកសញ្ញាគ្រោះថ្នាក់ ដែលមាននៅលើដងផ្លូវសាធារណៈ គឺដាក់បង្ហាញសម្រាប់ពញ្ញាក់អារម្មណ៍ដល់អ្នកបើកបរបានដឹង មានការប្រុងប្រយ័ត្នពិសេសថែមទៀត។

ក្រសួង​សាធារណការ​ បានឱ្យដឹងទៀតថា​ ដើម្បីជៀសវាងគ្រោះថ្នាក់ដែលអាចកើតមានជាយថាហេតុ និងត្រូវបន្ថយល្បឿន និងអនុវត្តតាមខ្លឹមសារ នៃសញ្ញានេះជាដាច់ខាត។

ដោយ​ឡែក​កាលពីពេលថ្មីៗនេះ​ដែរ​ ក្រសួង​សាធារណការ​ ក៏បានបង្ហាញពីផ្លាកសញ្ញា​ សិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ (នៅត្រង់ច្រកផ្លូវចេញ ចូលចង្អៀត) តើអ្នកបើកបរត្រូវផ្តល់សិទ្ធិឲ្យយានយន្តណាមួយទៅមុន ប្រសិនជួបស្ថានភាពដូចក្នុងរូប?

អ្នកបើកបរត្រូវស្វែងយល់ពីសិទ្ធិអាទិភាពនៅលើផ្លូវប្រសព្វ និងមានស្មារតីយកចិត្តទុកដាក់ក្នុងការបើកបរ ជៀសវាងការបង្កគ្រោះថ្នាក់ និងការកកស្ទះនៅពេលធ្វើចរាចរណ៍លើផ្លូវសាធារណៈ
និង តាមដានការចុះផ្សាយនៅលើហ្វេសប៊ុកផ្លូវការក្រសួង ” រៀងរាល់ថ្ងៃសៅរ៍ ស្តីពីសិទ្ធិអាទិភាពនៅពេលឆ្លងកាត់ផ្លូវប្រសព្វ “៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print