ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ បានទៅលើអ្នកសារព័ត៌មានពីររូបដែលបានខិតខំការពារសេរីភាពបញ្ចេញមតិ

ចែករំលែក៖

គណៈកម្មការណូបែលសន្តិភាព បានប្រកាសថា ពានរង្វាន់ណូបែលសន្តិភាពឆ្នាំ២០២១ បានទៅលើ អ្នកស្រី Maria Ressa និង លោក Dmitry Muratov ដែលបានខិតខំការពារសេរីភាពបញ្ចេញមតិ និងសន្តិភាពយូរអង្វែង ។

គណៈកម្មការណូបែលសន្តិភាពនៅប្រទេសន័រវែស បានសម្រេចផ្តល់ពានរង្វាន់សន្តិភាពឆ្នាំ២០២១ ជូនអ្នកសារព័ត៌មាន Maria Ressa និង លោក Dmitry Muratov ដោយសារតែការខិតខំរបស់អ្នកទាំងពីរក្នុងការការពារសេរីភាព
បញ្ចេញមតិ ដែលជាមូលដ្ឋាននៃរបបលទ្ធិប្រជាធិបតេយ្យយូរអង្វែង។
លោកស្រី Ressa និងលោក Muratov ត្រូវបានគេចាត់ទុកថាជាតំណាងនៃអ្នកសារព័ត៌មានដែលបានក្រោកឈរឡើងការពាររបបលទ្ធិប្រជាធិបតេយ្យ និងសេរីភាពសារព័ត៌មានដែលកំពុងតែរងគំនាបពីនយោបាយ។
លោកស្រី Maria Ressa ជាសហស្ថាបនិក Rappler ដែលជាមជ្ឈមណ្ឌលព័ត៌មានសម្រាប់វិស័យស្រាវជ្រាវតាំងពីឆ្នាំ២០២១ នៅក្នុងប្រទេសហ្វីុលីពីន។ លោកស្រី Rappler ជាអ្នកសារព័ត៌មាននិងជាអគ្គនាយកមជ្ឈមណ្ឌលព័ត៌មាន Rappler ។ លោកស្រីបានបង្ហាញពីទស្សនៈប្រឆាំងនឹងសង្គ្រាមប្រឆាំងគ្រឿងញៀនរបស់ប្រធានាធិបតីDuterte ដែលបានសម្លាប់មនុស្សជាច្រើន និងផ្សព្វផ្សាយព័ត៌មានមិនពិតលើបណ្តាញសង្គម។
សូមបញ្ជាក់ថា ពានរង្វាន់ណូបែលសន្តិភាពបានប្រគល់ជូនចាប់តាំងពីឆ្នាំ១៩០១រហូតមកទល់ពេលនេះ ៕ដោយ សាធី


ប្រភពរូបថត៖Twitter/@NobelPrize.

...

ប្រភពរូបថត៖ Ủy ban Nobel.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print