ក្រុមប្រឹក្សាធម្មនុញ្ញនឹង​បើក​កិច្ចប្រជុំ​រៀបចំសេចក្តី​ទូលថ្វាយ​មតិ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង លើ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញស្តីពី​ការកំណត់ «​សញ្ជាតិ​ខ្មែរ​តែមួយ​» នៅ​ថ្ងៃ​ទី១១ ខែតុលា !

ចែករំលែក៖

ភ្នំពេញ៖ ក្រុមប្រឹក្សាធម្មនុញ្ញនឹង​បើក​កិច្ចប្រជុំ​រៀបចំសេចក្តី​ទូលថ្វាយ​មតិ ថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង លើ​សេចក្តីព្រាងច្បាប់​ធម្មនុញ្ញស្តីពី​ការកំណត់ «​សញ្ជាតិ​ខ្មែរ​តែមួយ​» ចំពោះ​ថ្នាក់ដឹកនាំ​ស្ថាប័ន​កំពូល​របស់​ជាតិ​នៅ​ថ្ងៃ​ចន្ទ​ ទី ១១ ខែតុលា ឆ្នាំ ២០២១។
អគ្គលេខាធិការនៃក្រុមប្រឹក្សាធម្មនុញ្ញ មានកិត្តិយសសូមជម្រាបជូន សាធារណជនជ្រាបថា នៅថ្ងៃចន្ទ ៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១១ ខែតុលា ឆ្នាំ២០២១ ចាប់ពីម៉ោង ០៩ : ០០ នាទី នៅអគារ ស វិមាន រដ្ឋចំការមន ក្រុមប្រឹក្សាធម្មនុញ្ញក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក កិត្តិនីតិកោសលបណ្ឌិត អ៊ឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ នឹងបើកកិច្ចប្រជុំពេញអង្គ ដើម្បីពិនិត្យ និងរៀបចំសេចក្ដីទូលថ្វាយមតិរបស់ក្រុមប្រឹក្សា ធម្មនុញ្ញ ថ្វាយ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ ខ្ពង់ខ្ពស់បំផុត ទ្រង់ពិគ្រោះមតិក្រុមប្រឹក្សាធម្មនុញ្ញតាមរយៈព្រះរាជសារចុះថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២១ ចំពោះសេចក្តីព្រាងច្បាប់ធម្មនុញ្ញស្តីពីវិសោធនកម្មមាត្រា១៩ថ្មី មាត្រា៨២ថ្មី មាត្រា១០៦ថ្មី(មួយ) មាត្រា១១៩ថ្មី និងមាត្រា១៣៧ថ្មីនៃរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣ និងមាត្រា៤នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅ ធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជនជ្រាប៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print