អភិបាល​ខេត្ត​បន្ទាយមានជ័យ​ ដឹកនាំ​មន្រ្តីពាក់ព័ន្ធគ្រប់ជំនាញ​ ​ចុះពិនិត្យមើលផលប៉ះពាល់ផ្លូវថ្នល់ ,ស្រូវប្រជាពលរដ្ឋ នៅឃុំសឿ ស្រុកមង្គលបូរី ក្រោយទឹកស្រក

ចែករំលែក៖

ខេត្ត​បន្ទាយមានជ័យ​៖​ នេះបេី​យោង​តាមប្រភពព័ត៍មានពី​រដ្ឋបាលខេត្ត​បន្ទាយមានជ័យ​ នៅព្រឹក​ថ្ងៃ​អាទិត្យ​ទី១០ ខែតុលា ឆ្នាំ២០២១នេះ​ លោក​ អ៊ុំ​ រាត្រី​ អភិបាល​នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ​ ជាមួយលោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត អាជ្ញាធរស្រុក​-ឃុំ បានចុះពិនិត្យមើលផលប៉ះពាល់ផ្លូវថ្នល់ ស្រូវប្រជាពលរដ្ឋ នៅឃុំសឿ ស្រុកមង្គលបូរី ក្រោយទឹកស្រក។

ជាមួយគ្នានេះ​ លោក​ អ៊ុំ​ រាត្រី​ បានឱ្យដឹងថា​ បងប្អូនប្រជាកសិករបានកំពុងចាប់ផ្តើមធ្វើការបង្ករបង្កើនផលឡើងវិញក្រោយរដូវទឹកសម្រកនេះ និងស្រែស្រូវខ្លះមានដើមដងល្អ។

គួរបញ្ជាក់ថា​ កាលពីថ្ងៃសៅរ៍​ម្សិលមិញនេះ​ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានអញ្ជើញចុះពិនិត្យមើលស្ថានភាពទឹកនៅផ្លូវវាងក្រុងសិរីសោភ័ណ និងពិនិត្យស្ថានភាពរស់នៅ សួរសុខទុក្ខបងប្អូនប្រជាពលរដ្ឋនៅលើទីទួលសុវត្ថិភាព លើផ្លូវវាងក្រុងសិរីសោភ័ណ ក្នុងឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។

ទន្ទឹមនឹងនេះ​ លោកអភិបាលខេត្តបន្ទាយមានជ័យ បានណែនាំដល់សូមពុកម៉ែបងប្អូនទាំងអស់ ដែលរស់នៅលើទីទួលសុវត្ថិភាពទាំងអស់គ្នា ចូលរួមធ្វើអនាម័យឲ្យបានគ្រប់គ្នា អនុវន្តនូវវិធានការ ៣ការពារ និង៣កុំ​ ឱ្យ​បានខ្ជាប់ខ្ជួនដើម្បីការពារការឆ្លងដាលនៃជំងឺកូវីដ១៩។

លោកអភិបាលខេត្ត​ បានបញ្ជាក់បន្ថែមថា ក្រោយពីគ្មានភ្លៀងក្នុងរយៈពេល១សប្តាហ៍មកនេះ ស្ថានភាពទឹកមានការស្រកចុះច្រើន មានសភាពធូរស្រាលទឹកបន្តហូរស្រុងទៅផ្នែកខាងក្រោម ទៅទន្លេសាប៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print