សារព័ត៌មាន TTXVN បានផ្សាយថា អភិបាលនៃគណៈអភិបាលក្រុងបាងកក ប្រទេសថៃលោក Aswin Kwanmuang នៅថ្ងៃទី១១ខែតុលា បានសន្យាថានឹងចាក់វ៉ាក់សាំងជូនពលរដ្ឋឲ្យបានគ្រប់ចំនួន ៧០% (គ្របពីរដូស) នៅក្នុងខែតុលានេះដើម្បីបើកទ្វារសេដ្ឋកិច្ចឡើងវិញនៅក្នុងខែវិច្ឆិកាឆ្នាំ២០២១ខាងមុខនេះ។
ការសន្យារបស់លោក Aswin Kwanmuang គឺក្នុងពេលដែលរដ្ឋាភិបាលថៃប្រកាសកាលពីថ្ងៃទី១ខែតុលាថានឹងបើកទ្វារទេសចរណ៍នៅតំបន់ចំនួន ៥ផ្សេងទៀតដល់អ្នកទេសចរបរទេសដែលបានចាក់វ៉ាក់សាំងរួចរាល់គ្រប់ចំនួនពីរឬបីដូស។ តំបន់ដែលត្រូវបើកទ្វារនៅខែវិច្ឆិកា មាន រាជធានីបាងកក ឈៀងម៉ៃ (មានស្រុក Muang, Mae Rim, Mae Taeng និង Doi Tao) Phetchaburi , Phetchaburi និង Chon Buri។
នៅក្នុងរាជធានីបាងកកទទួលបានការចាប់អារម្មណ៍ខ្លាំងជាងគេ ដោយសារតែជាច្រកផ្លូវសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសជាតិ។ ទីក្រុងបាងកកក៏ជាទីតាំងនៃការផ្ទុះកូវីដ -១៩ លើកទីបី ប៉ុន្តែបច្ចុប្បន្នមានករណីឆ្លងថយចុះក្រោម១ម៉ឺននាក់ហើយក្នុងមួយថ្ងៃ។
នៅពេលនេះដែរ ទីក្រុងបាងកក
បានបញ្ចេញរថយន្តចាក់វ៉ាក់សាំងចល័តដល់ទៅ៦គ្រឿងដើម្បីបំពេញតម្រូវការចាក់វ៉ាក់សាំងឲ្យបានទាន់ពេលវេលា។ រថយន្តចាក់វ៉ាក់សាំងចល័តអាចចាក់ជូនពលរដ្ឋបាន៦០០នាក់ក្នុងមួយថ្ងៃ៕ ដោយសាធី