Apple បានធ្វើបច្ចុប្បន្នភាពកម្មវិធី iOS ដើម្បីកែសម្រួលភាពចន្លោះប្រហោងនៅក្នុងកម្មវិធី Photos

ចែករំលែក៖

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃអគ្គស្នងការនគរបាលជាតិបានបញ្ជាក់ឲ្យដឹងថា, កាលពីម្សិលមិញនេះ ក្រុមហ៊ុន Apple បានដាក់ឱ្យប្រើប្រាស់កម្មវិធី iOS ជំនាន់ 15.0.2 ដើម្បីកែសម្រួលភាពចន្លោះប្រហោងនៅក្នុងកម្មវិធី Photos និងបញ្ហាសុវត្ថិភាពមួយចំនួនទៀត។

អង្គភាពនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា បន្តថា, បើតាមការផ្សព្វផ្សាយរបស់ក្រុមហ៊ុនបានឱ្យដឹងថា ជាមួយកម្មវិធី iOS 15.0.2 ក្រុមហ៊ុនបានធ្វើការកែសម្រួលបញ្ហាដែលធ្វើឱ្យរូបថតនៅក្នុងកម្មវិធី Photos ត្រូវបានលុបចោល និងបញ្ហាដែលអ្នកប្រើប្រាស់មិនអាចរកឃើញ iPhone Leather Wallet និង AirTags នៅក្នុងកម្មវិធី Find My។ ជាងនេះទៀតក្រុមហ៊ុនក៏បានធ្វើការកែសម្រួលបញ្ហាសុវត្ថិភាពដែលមានលេខសំគាល់ CVE-2021-30883 ដែលអាចឱ្យជនខិលខូចដំណើរការកូដដោយពុំមានការដាក់កំណត់នៅក្នុងប្រព័ន្ធឧបករណ៍បច្ចេកវិទ្យា (Kernel mode)។

គួរបញ្ជាក់ដែលថា កាលពីខែកញ្ញា អ្នកប្រើប្រាស់មួយចំនួនបានរកឃើញថា រូបភាពរបស់ពួកគេដែលបានទាញយកពីកម្មវិធី Messages ដើម្បីរក្សានៅក្នុងកម្មវិធី Photos ត្រូវបានលុបចោលដោយស្វ័យប្រវត្តិ នៅពេលដែលទូរសព្ទរបស់ពួកគេបានបានធ្វើការ Backup ជាមួយនឹងកម្មវិធី iCloud ប្រសិនបើពួកគេបានលុបចោលសារដែលមានរូបភាពទាំងនោះចេញពីកម្មវិធី Messages។

ដើម្បីធ្វើបច្ចុប្បន្នភាពកម្មវិធីនៅក្នុងទូរសព្ទ លោកអ្នកអាចចូលទៅក្នុង Settings > General > Software Update៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print