ថៃសង្ឃឹមថា ការបើកទ្វារទេសចរណ៍ នឹងជួយបង្កើនសេដ្ឋកិច្ចជាតិ

ចែករំលែក៖

បណ្តាក្រុមហ៊ុននៅក្នុងប្រទេសថៃ មានសង្ឃឹមឡើងវិញហើយក្រោយរដ្ឋាភិបាល បានសម្រេចបើកទ្វារវិស័យទេសចរណ៍ឡើងវិញ ។ សមាគមន៍ ឧស្សាហកម្មថៃ FTI បានបញ្ជាក់ថា ការបើកទ្វារឡើងវិញសម្រាប់អ្នកទេសចរបានចាក់វ៉ាក់សំាងរួចរាល់អាចជួយបង្កើនប្រាក់ចំណូលក្នុងស្រុក ។ នាយករដ្ឋមន្ត្រីប្រាយុទ្ធចាន់អូចា នៅថ្ងៃទី១១ខែតុលា បានបញ្ជាក់ថា ថៃមិនត្រូវឲ្យបាត់បង់ឱកាសមាស ក្នុងការស្វែងរកចំណូលលើវិស័យទេសចរណ៍ នាឱកាសឆ្លងឆ្នាំខាងមុន ។ តាមគម្រោងថៃនឹងបើកទ្វាររនៅថ្ងៃទី១ខែវិច្ឆិកា។ តាមការវាយតម្លៃរបស់ FTI ប្រាក់ចំណូលបានមកពីវិស័យទេសចរណ៍បានកើនឡើងប្រមាណ ១០% នៅប្រាក់ចំណូលមធ្យមរបស់ពលរដ្ឋ ជាការជួយដល់សេដ្ឋកិច្ចជាតិដំណើរការល្អដូចដើម។ ប្រព័ន្ធផ្សព្វផ្សាយថៃ នៅថ្ងៃទី ១៣ខែតុលា បានដកស្រង់សំដី ប្រធាន FTI លោក Supant Mongosutree បានបញ្ជាក់ថា ថៃបានរៀនរស់នៅជាមួយកូវីដ ១៩ ដើម្បីឲ្យអ្វីគ្រប់យ៉ាងដំណើរការបានល្អឡើងវិញពិសេសគឺវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម។ លោក Supantបានទទួលស្គាលថា មានមនុស្សជាច្រើនបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង ដែលអនុញ្ញាតឲ្យជនរបរទេសចូលក្នុងទឹកដីថៃ ដោយមិនចាំបាច់ធ្វើចត្តាលីឡ័កណោះឡើយ។ លោក Supant បន្តទៀតថា TCC មានគម្រោងបើកទ្វារទទួលភ្ញៀវទេសចរយ៉ាងតិច១សែននាក់ក្នុងមួយខែ អាចជួយដល់កំណើនសេដ្ឋកិច្ចជាតិពី ០ឡើងទៅ១ពន្ទុះភាគរយនៅចុងឆ្នាំនេះ។ ជាមួយគ្នានេះរដ្ឋាភិបាលថៃនឹងបង្កើនការចាក់វ៉ាក់សាំង ជូនពលរដ្ឋ ក្នុងនោះមានទាំងដូសទីបី ផងដែរ៕ដោយ៖ធីរីណា

...

រូបថត៖AFP/TTXVN.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print