ភ្នំភ្លើងនេះនៅតែបន្តផ្ទុះជះកម្អែល កាន់តែខ្លាំង បន្ទាប់ពីការផ្ទុះរយៈពេល ២៤ថ្ងៃមកហើយ

ចែករំលែក៖

សារព័ត៌មានស៊ីនហួបានផ្សាយថា ភ្នំភ្លើង Cumbre Vieja ស្ថិតនៅលើកោះ La Palma ប្រទេសអេស្ប៉ាញបានបន្តព្រួសកង្អែរ ហើយកាន់តែច្រើនថែមទៀត។ ដោយមិនទាន់មានសញ្ញាថយចុះ រដ្ឋាភិបាល អេស្ប៉ាញ បានសម្រេចបន្តជម្លៀសមនុស្សចន្លោះពី ៧០០នាក់ ទៅ ៨០០នាក់បន្ថែមទៀត ត្រូវបានគេជម្លៀសចេញពីតំបន់ភ្នំភ្លើ Cumbre Vieja ដែលស្ថិតនៅភាគនិរតីលើកោះ ឡា ប៉ាល់ម៉ា (La Palma) របស់ប្រទេសអេស្ប៉ាញ បន្ទាប់ពីភ្នំភ្លើងនេះនៅតែបន្តផ្ទុះជះកម្អែល អស់រយៈពេល ២៤ថ្ងៃមកហើយ។ មនុស្សប្រមាណ ៦,០០០នាក់ត្រូវបានគេជម្លៀសចេញកាលពីប៉ុន្មានថ្ងៃដំបូង បន្ទាប់ពីភ្នំភ្លើង Cumbre Vieja បានចាប់ផ្ដើមផ្ទុះ ហើយរហូតមកទល់ពេលនេះ វាមានរយៈពេល ២៤ថ្ងៃមកហើយ ទើបអាជ្ញាធរបង្ខំចិត្តជម្លៀសមនុស្សចេញបន្ថែមទៀត។ កម្អែលភ្នំភ្លើងនេះ បានចាប់ផ្តើមហូរចុះមកសង្គ្រប់លើផ្ទៃដីប្រមាណ ៥៩៥ហិកតាហើយនៅលើកោះ La Palma ដែលជាកោះក្មេងជាងគេក្នុងតំបន់ប្រជុំកោះ កាណារី (Canary Island) ស្ថិតនៅដែនសមុទ្រអាត្លង់ទិច ភាគខាងលិចទ្វីបអាហ្វ្រិក បន្ទាប់ពីផ្នែកខាងជើងនៃមាត់ភ្នំភ្លើងនេះបានបាក់ស្រុត កាលពីចុងសប្តាហ៍មុន។ ទន្ទឹមនឹងនេះ អគារប្រមាណ ១,២៨១ខ្នង ក៏ត្រូវបានបំផ្លិចបំផ្លាញ ដោយសារកម្អែលភ្នំភ្លើងនេះផងដែរ ហើយវាបាននាំឱ្យមានការបង្កើតផ្ទៃដីថ្មីប្រមាណ ៦០ហិកតាទៀតផង។ ក្រុមអ្នកជំនាញសន្និដ្ឋានថា ការផ្ទុះភ្នំភ្លើងនេះនឹងអូសបន្លាយ ក្នុងរយៈពេលយូរទៅមុខទៀត។ រូបភាព និងការ Live វីដេអូជាប្រចាំនៅតែបង្ហាញថា ភ្នំភ្លើង Cumbre Vieja កំពុងបញ្ចេញសកម្មភាពយ៉ាងកញ្ជ្រផល ដោយកម្អែលភ្លើងនៅតែជះឡើង និងហូរចុះតាមមាត់របស់វា មើលទៅគួរឲ្យតក់ស្លុតបំផុត៕ដោយ៖ធីរីណា

...

រូបថត៖AP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print