ភ្នំពេញ, រហូតដល់ ថ្ងៃទី ១៣ ខែតុលា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ២៧២នាក់ (ឆ្លងសហគមន៌: ២៤៧ និង នាំចូល: ២៥) និងមានជាសះស្បេីយ ៤៩៤នាក់ ។
ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១១៥៦០៧នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១០៩២៩៦នាក់ និង ស្លាប់ថ្មី #១៥នាក់ សរុបស្លាប់ ២៥៥៩នាក់ ។
សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2524490 ស្មេីនឹង 148586 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115 ។
ដោយឡែក កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២១ មាន ៩៩,២៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់ និងលើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៨៩,៩៩% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៩៦៦,៩៣១ នាក់ និងលើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ៩៦,៤៩% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់៕
ដោយ, សិលា