រថយន្តទំនេីប​RANGE ROVER បុក​ក្បាល​នាគ​ពុះ​ចែក​ផ្លូវ​ខ្ទាត​ទៅ​ប៉ះ​និង​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្តាល​ឲ្យបុរសម្នាក់​រងរបួស

ចែករំលែក៖

​ ភ្នំពេញ​ ៖​ បុរស​ម្នាក់​បានបេីក​រថយន្តស៊េរីទំនេីបម៉ាក​​RANGE ROVER ក្នុងល្បឿនលឿន​ និងសង្ស័យស្រវឹងស្រាផងនោះក៏រេចង្កូត​បុក​ក្បាល​នាគ​ពុះ​ចែក​ផ្លូវ​ បណ្ដាល​ឲ្យ​ក្បាល​នាគ​ខ្ទាត​ទៅ​ប៉ះ​និង​ម៉ូតូ​ហុង​ឌ្រីម​មួយគ្រឿង​ដែល​ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ដៅ​បញ្រ្ចាស​គ្នា​រងរបួសស្រាល និងរងការខូចខាត​បន្ថែម​ទៀត​ ។
​ ហេតុ​ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលេីនេះបានកេីត​ឡេីង​នៅ​វេលា​ម៉ោង​ ១រំលង​អាធ្រាត្រ​ឈាន​ចូល​ ថ្ងៃ​ទី​១៤​ ខែ​តុលា​ ឆ្នាំ​២០២១​ ទល់មុខ​រោងចក្រ​អគ្គិសនី​ទី​២​ ផ្លូវ​ជាតិ​លេខ​២​ សង្កាត់​ចាក់​អង្រែ​លេី​ ខណ្ឌ​មានជ័យ​ ។
​ យោងតាម​ប្រភព​ព័ត៌មាន​ ពី​កន្លែង​កេីតហេតុ​ បានឲ្យដឹង​ថា​ មុន​ពេល​កេីតហេតុ​ គេបាន​ឃើញ​បុរស​ម្នាក់​វ័យ​ប្រហែល​ជាង​៣០ឆ្នាំ​ បេីក​រថយន្ត​ស៊េរី​ទំនើប​ម៉ាក​ RANGE​ ROVER​ ពណ៌ស​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2AH- 9998 បានបេីក​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​២​ ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ក្នុង​ល្បឿន​លឿន​ លុះ​មកដល់​ចំនុច​កេីត​ហេតុ​ ដោយ​សង្ស័យ​ថា​អ្នក​បេីក​បរ​ ស្រវឹង​ ក៍រេចង្កូត​ជ្រុល​ទៅ​បុក​និង​ក្បាល​នាគ​ពុះ​ចែក​ផ្លូវ​ យ៉ាង​ពេញ​ទំហឹង​ បណ្តាល​ឲ្យ​ក្បាល​នាគ​ពុះ​ចែក​ផ្លូវ​ ខ្ទាត​ទៅ​ចំនីផ្លូវ​ម្ខាងទៀត​ ជ្រុល​ទៅ​ប៉ះ​និង​ម៉ូតូ​ហុង​ឌ្រីម​សេរី​ឆ្នាំ​២០១៨​ ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1GT 9841 ដែល​ជិះ​ដោយ​បុរស​ម្នាក់​ក្នុង​ទិស​ពី​ជេីង​ទៅ​ត្បូង​ បណ្តាល​ឲ្យ​ដួល​រងរបួស​រលាត់​ដៃ​ជើង​ស្រាល​ រីឯ​​ម៉ូតូ​រងការ​ខូចខាត​ វៀច​ជំពាស់​ បែក​ក្បាំង​ចំហៀង​ខាង​ឆ្វេង​ ។
​ ចំពោះរថយន្ត​បង្កវិញបានរងការ​ខូចខាត​ ផែ្នក​ខាង​មុខ​ចំហៀង​ខាង​ឆ្វេង​និង​បាក់​កង់​ទៅ​មុខ​លែង​រួច​ ហើយ​អ្នក​បេីក​បរ​រថយន្ត​ ក៍ត្រូវ​សមត្ថកិច្ច​ឃាត់​ខ្លួន​ផង​ដែរ​ ។
​ ក្នុង​ករណី​នេះ​ដែរ​ ក៍មាន​តំណាង​ខាង​រថយន្ត​ បានចេញ​មុខ​មក​សម្របសម្រួល​គ្នា​ជាមួយ​និង​ខាង​ម៉ូតូ​ ដោយ​ជួយ​ចេញ​ថ្លៃ​ការ​ជួសជុល​និង​ព្យាបាល​របួស​ចំនួន​២០០ដុល្លារ​ បញ្ចប់​រឿង​១វគ្គ​ ។
​ ក្រោយ​ពេល​កេីតហេតុ​ ដោយសារ​តែ​ប៉ះពាល់​ទ្រូង​ផ្លូវ​ជា​សម្បត្តិ​រដ្ឋ​ មិន​អាច​ដោះស្រាយ​នៅ​កន្លែង​បាន​ភ្លាមៗ​ រថយន្ត​បង្ក​រ​ត្រូវ​បាន​សមត្ថកិច្ច​ស្ទូច​យក​ទៅ​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើង​គោក​នៃ​ស្នង​ការ​ដ្ឋាន​រាជធានី​ភ្នំពេញ​ ដើម្បី​រង់ចាំ​ដំណោះ​តាមនីតិវិធី ៕​

...

ដោយ​ ៖​ ភារ៉ា​ ដង្កោ​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print