រថយន្តសណ្ដោងសឺមីរុឺម៉កបើកជែងគ្នារេចង្កូតទៅបុកតូបអ្នកលក់អីវ៉ាន់តាមចិញ្ចើមផ្លូវបណ្តាលឱ្យរងរបួសធ្ងន់ស្រាល៤នាក់

ចែករំលែក៖

ខេត្តកំពង់ស្ពឺ​ ៖ ការបើកបរខ្វះការប្រុងប្រយ័ត្នតែងតែបង្កឲ្យមានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងស្ទើរមិនលស់ថ្ងៃ។ ជាក់ស្ដែងនៅវេលាយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៦ ខែតុលា ឆ្នាំ ២០២១មានករណីគ្រោះថ្នាក់ចរាចរណ៍មួយនៅលើផ្លូវជា​តិលេខ៤​ ត្រង់ចន្លោះគីឡូម៉ែត្រលេខ​៩៩-១០០​ ក្នុងភូមិទី៦ ឃុំយាយម៉ៅ​ពេជ្រ​និល​ (អតីត​ឃុំត្រែ​ងត្រយឹង)​ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាកDAEWOO ពណ៌ទឹកប្រាក់ខៀវលាយ​ស ពាក់ស្លាកលេខភ្នំពេញ3E-6189 សណ្តោងសឺមីរុឺម៉ក​ ពាក់ស្លាកលេខ ភ្នំពេញ4A-9019 បើកបរក្នុងទិស​ដៅពីលិចទៅកើត ពេលមកដល់ចំណុចកើតហេតុខាង​លើបានជ្រុលទៅបុកផ្នែកខាងក្រោយរថយន្តមួយគ្រឿងទៀតម៉ាក​ HYUNDAI ពណ៌ស​ ពាក់ស្លាកលេខភ្នំពេ​ញ3A-9312 បេីកបរដោយឈ្មោះ​ សែត ចំរើន អាយុ៣៧ឆ្នាំ នៅភូមិទី១ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ និងអ្នករួមដំណើរឈ្មោះ អឿន សាន អាយុ២៨ឆ្នាំ នៅភូមិត្រពាំងឆ្កួន ឃុំព្រៃក្រ​សាំ​ង ស្រុកឧដ្តុង​ ខេត្ត​កំពង់ស្ពឺ​ ។
ហេតុការណ៍​បង្កឱ្យមានគ្រោះ​ថ្នាក់​ខាងលើ​ តាមការសន្និ​ដ្ឋាន​​ជំហាន​បឋម​ របស់សមត្ថកិច្ច​ដែលចុះដល់​ទីតាំង​កេីតហេតុ​គឺអាចបណ្ដាលមកពី​ការបេីកវ៉ាជែង​ហើយបាត់ម្ចាស់​កា​រ​ បន្ថែម​និឹងការងងុយដេកទៀតធ្វេី​ឱ្យ​អ្នកបញ្ជារថយន្ដមិនអាចគ្រប់គ្រងស្ថានការណ៍បាន​ ។
គ្រោះថ្នាក់ចរាចរ​ណ៍​នេះបានបង្កឱ្យមានការខូចខាត​តូបអ្នកលក់ដូរនៅលើចិញ្ចេីមផ្លូវបណ្តាលឲ្យមានមនុស្ស​រងរបួសធ្ងន់​-ស្រាល៤នាក់​។
ក្រោយកើតហេតុអ្នករបួសខាងលើត្រូវបានសមត្ថកិច្ចបញ្ជូនទៅ​សង្រ្គោះ​ព្យាបាល​នៅមន្ទីរពេទ្យខេត្តកំពង់ស្ពឺ រីឯ​អ្នកបើកបររថយន្ដ​បង្កហេតុបានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះទៅដល់កន្លែងកេីតហេតុ​។ចំពោះ វត្ថុតាង​រថយន្ត​បង្កហេតុ សមត្ថកិច្ច​កំពុង​មានចំណាត់ការ​រកមធ្យោបាយស្ទូចយកចេញនិងបញ្ជូនទៅ​អធិការ​ដ្ឋាន​នគរបាល​ស្រុក​ភ្នំស្រួច​ ដេីម្បី​កសាងសំណុំរឿង​បញ្ជូន​ទៅជំនាញចាត់ការតាមនីតិវិធី​៕

...

ដោយ ៖ ស សម

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print