អភិបាលរងខណ្ឌ២រូបចុះសួរសុខទុក្ខនិងនាំយកអំណោយផ្តល់ជូនមន្ត្រីមានជំងឺ

ចែករំលែក៖

ភ្នំពេញ៖ ដើម្បីចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសាររបស់មន្ត្រីសាលាខណ្ឌដែលមានជំងឺនិងជួបគ្រោះថ្នាក់ជាយថាហេតុ លោកចេង មុនីរ៉ា អភិបាលនៃគណៈអភិបាលខណ្ឌបានចាត់អោយអភិបាលរងខណ្ឌ២រូបចុះសួរសុខទុក្ខ ព្រមទាំងនាំយកអំណោយនិងថវិកានៅប្រគល់ជូនក្រុមគ្រួសារផងដែរ ។
សកម្មភាពមនុស្សធម៍នេះបានធ្វើឡើងនៅព្រឹកថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២១ ដែលទីតាំងទី១ដឹកនាំដោយលោករស់ សុភក្តិ អភិបាលរងខណ្ឌ បាននាំយកសម្ភារៈនិងថវិកាទៅផ្តល់ជូនលោក ស៊ំ ប៊ុនធឿន មន្ត្រីសាលាខណ្ឌ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះស្ថិតក្នុងភូមិកោះនរា សង្កាត់និរោធ ខណ្ឌច្បារអំពៅ និងទីតាំងទី២ដឹកនាំដោយលោកហ៊ត គឹមនី អភិបាលរងខណ្ឌ បាននាំយកសម្ភារៈនិងថវិកាទៅផ្តល់ជូនលោក ជេត យ៉ម ជាប្រធានមន្ទីរគណបក្សខណ្ឌ ដែលកំពុងសម្រាកព្យាបាលជំងឺនៅផ្ទះស្ថិតក្នុងភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារ អំពៅ ។
ឆ្លៀតក្នុងឱកាស់នេះដែរលោកអភិបាលរងទាំង២ បាន ពាំនាំនូវការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់ លោកចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលជានិច្ចកាលលោកតែងតែគិតគូរយកចិត្តដល់មន្ត្រីថ្នាក់ក្រោមជាប្រចាំទាំងជីវភាពរស់នៅ គ្រោះថ្នាក់ជាយថាហេតុ និងបញ្ហាប្រឈមផ្សេងៗ ។
បន្ទាប់ពីទទួលបានអំណោយនិងថវិកា លោក ជេត យ៉ម ក៍ដូចជាលោក ស៊ំ ប៊ុនធឿង បានសំដែងនូវទឹកចិត្តរីករាយនិងថ្លែងអំណរគុណដល់លោកអភិបាលខណ្ឌច្បារអំពៅដែលតែងតែគិតគូយកចិត្តទុកដាក់ដល់មន្ត្រីនៅក្រោមឱវាទ ទោះបីជាសម្ភារៈនិងថវិកាទាំងនេះមិនសមប្រកបទៅតាមការចង់បានយ៉ាងណាក៍ដោយ តែនេះជាទឹកចិត្តដ៍ប្រពៃរបស់ថ្នាក់ដឹកនាំខណ្ឌប្រកបដោយកាយវិការមនុស្សធម៌៕

...

ដោយ៖  សណ្តោស

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print