សម្ពន្ធមិត្តភ្លើង«ភ្លើងចរាចរណ៍» រួមមានគណបក្ស SPD, FDP និង Greens របស់អាល្លឺម៉ង់បានបង្កើតឡើងក្រោយកិច្ចពិភាក្សាស្តីពីគោលនយោបាយអាទិភាព ក្នុងនោះមានទាំងការបញ្ចប់ការប្រើប្រាស់ធ្យូងថ្មនៅឆ្នាំ២០៣០។
កាលពីថ្ងៃទី១៥ខែតុលាកន្លងមក គណបក្សសម្ពន្ធមិត្ត«ភ្លើងចរាចរណ៍» បានចង្អុលបង្ហាញពីពណ៌របស់គណបក្សដែលចូលរួមបង្កើតរដ្ឋាភិបាល គឺពណ៌ខៀវ តំណាងគណបក្ស Greens, ពណ៌ក្រហមតំណាងគណបក្ស SPD និងពណ៌លឿងតំណាងគណបក្ស FDP បានចាប់ផ្តើមពិភាក្សាជាផ្លូវការដើម្បីបង្កើតរដ្ឋាភិបាលសម្ពន្ធមិត្ត។
ការប្រកាសខាងលើធ្វើឡើងដោយបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្ស SPD លោក Olaf Scholz ជាមួយនឹងសម្ពន្ធមិត្តរបស់លោក។ នៅក្នុងសេចក្តីប្រកាសរួមរបស់ថ្នាក់ដឹកនាំគណបក្សទាំងបី បានបញ្ជាក់ថា «យើងជឿជាក់ថា យើងអាចចុះហត្ថលេខាបង្កើតសម្ពន្ធមិត្តប្រកបដោយមហិច្ឆតានិងរឹងមំា។ នេះជាជំហានដ៏សំខាន់ក្នុងការបង្កើតរដ្ឋាភិបាលចម្រុះនៅក្នុងប្រទេសអាល្លឺម៉ង់ ដែលតែងតែចំណាយពេលជាច្រើនសប្តាហ៍និងច្រើនខែទើបអាចបង្កើតបាន។
រដ្ឋាភិបាលថ្មីបានព្រមព្រៀងដំឡើងប្រាក់ខែបន្ថែម១២អឺរ៉ូដល់មន្ត្រីរដ្ឋការក្នុងមួយម៉ោងនាឆ្នាំដំបូងនៃការបង្កើតរដ្ឋាភិបាល ដែលបច្ចុប្បន្នទទួលបានប្រាក់៩,៦០អឺរ៉ូក្នុងមួយម៉ោង ។ រដ្ឋាភិបាលនឹងបង្កើនការសាងសង់ខុនដូ៤សែនបន្ទប់ក្នុងមួយឆ្នាំ ហើយកាត់បន្ថយប្រាក់ខែចូលនិវត្តន៍និងបង្កើនអាយុចូលនិវត្តន៍។
នៅពេលដែលរដ្ឋាភិបាលភ្លើងចរាចរណ៍ត្រូវបានបង្កើតឡើងនោះ នឹងបញ្ចប់ការកាន់អំណាចរយៈពេល ១៦ឆ្នាំរបស់លោកស្រី Angela Merkel ៕ ដោយសាធី