រដ្ឋាភិបាល​ស៊ីរី​ ចោទប្រកាន់អ៉ីស្រាអែលថា៖​ បានបាញ់សម្លាប់អតីតសមាជិកសភារបស់ខ្លួនម្នាក់

ចែករំលែក៖

អន្តរជាតិ​៖ បើតាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋស៊ីរី SANA ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃអាទិត្យ ទី១៧ ខែតុលា ឆ្នាំ២០២១នេះថា៖​ រដ្ឋាភិបាល​ស៊ីរី​ បានចោទប្រកាន់កងកម្លាំងប្រដាប់អាវុធអ៉ីស្រាអែលថា​ បានបាញ់សម្លាប់អតីតសមាជិកសភាស៊ីរី លោក ម៉េដហាត អាល់ សាឡេះ (Medhat Al-Saleh) កាលពីថ្ងៃសៅរ៍ម្សិលមិញ។ ទីភ្នាក់ងារព័ត៌មានរដ្ឋស៊ីរី បាននិយាយបន្ថែមថា​ លោក សាឡេះដែលធ្លាប់បានជាប់ពន្ធនាគារ ១២ឆ្នាំនៅក្នុងប្រទេសអ៉ីស្រាអែល ត្រូវបានកងកម្លាំងប្រដាប់ អាវុធអ៉ីស្រាអែលបាញ់សម្លាប់ ខណៈកំពុងធ្វើដំណើរត្រឡប់ទៅផ្ទះរបស់វិញកាលពីថ្ងៃសៅរ៍ ទី១៦ ខែតុលានេះ នៅក្នុងភូមិ អែន អាល់ទីណេះ (Ain al-Tineh) នៃប្រទេសស៊ីរី ស្ថិតនៅក្បែរតំបន់ Golan Heights ដែលកំពុងស្ថិតនៅក្រោមការគ្រប់គ្រងរបស់អ៉ីស្រាអែល។ បន្ថែមពីនេះ​ ទីភ្នាក់ងារ SANA បានគូសបញ្ជាក់យ៉ាងដូច្នេះថា​៖​ រដ្ឋាភិបាលស៊ីរី បានថ្កោលទោសថានេះគឺជាបទឧក្រិដ្ឋដ៏កំសាកបំផុត។ ដោយឡែក​ជុំវិញករណីនេះដែរ​ អ្នកនាំពាក្យយោធាអ៉ីស្រាអែល​ក៏បានអះអាងថា៖​ យោធារបស់ខ្លួនមិនធ្វើអត្ថាធិប្បាយអ្វីចំពោះសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយស៊ីរី នោះឡើយ​៕ដោយ​៖ស​ តារា

​ រូបភាព​៖អតីតសមាជិកសភាស៊ីរី លោក ម៉េដហាត អាល់ សាឡេះ (Medhat Al-Saleh) (Credit: SANA news agency Twitter)

...

រូបភាព៖By Al Mayadeen​ លោក ម៉េដហាត អាល់ សាឡេះ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print