ក្រសួងទេសចរណ៍ឱ្យបើកដំណើរការឡើងវិញសម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ នៅរាជធានី-ខេតមានហានិភ័យទាបនៃការរីករាលដាលជំងឺកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ, ក្រសួងទេសចរណ៍ចេញសេចក្តីជូនដំណឹងអនុញ្ញាតឱ្យបើកដំណើរការឡើងវិញសម្រាប់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ក្រោមឱវាទក្រសួងទេសចរណ៍ ក្នុងភូមិសាស្រ្តនៃរាជធានី-ខេត្ត ដែលមានហានិភ័យទាបនៃការរីករាលដាលជំងឺកូវីដ-១៩។
ក្រសួងទេសចរណ៍ – សូមជម្រាបជូនដល់គណៈគ្រប់គ្រងនៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវះ ទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ដែលស្ថិតក្រោមឱវាទ ក្រសួងទេសចរណ៍នៅទូទាំងប្រទេស លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្ស សិក្ខាកាម និងសាធារណជន ទាំងអស់ មេត្តាជ្រាបថា អនុវត្តន៍តាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើការគិតគូធ្វើឱ្យមានប្រក្រតីភាពវិស័យអប់រំឡើងវិញ ព្រមទាំងដោយ សង្កេតឃើញថាការចាក់វ៉ាក់សាំងការពារ បានសម្រេចអត្រាជិតដល់គោលដៅដែលបានកំណត់ ដើម្បីទប់ស្កាត់ការ រីករាលដាលនៃជំងឺឆ្គងក្ខវីដ-១៩ ក្នុងសហគមន៍ ជាពិសេសក្នុងគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវះទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ក្រសួងទេសចរណ៍ សម្រេចអនុញ្ញាតឱ្យ គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និង មជ្ឈមណ្ឌលវាយតម្លៃក្រោមឱវាទក្រសួងទេសចរណ៍បើកដំណើរការឡើងវិញ ក្នុងភូមិសាស្ត្រនៃរាជធានី-ខេត្ត ដែលមានហានិភ័យទាបនៃការរីករាលដាលជំងឺកូដ ១៩ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។

គ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវះទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ក្នុងភូមិសាស្ត្រនៃរាជធានី-ខេត្ត ដែលមានហានិភ័យទាបនៃការរីករាលដាលជំងឺកវី-១៩ អាចធ្វើការទំនាក់ទំនងមកក្រសួងទេសចរណ៍ តាមរយៈនាយកដ្ឋានបណ្តុះបណ្តាលជំនាញវិជ្ជាជីវះទេសចរណ៍ដើម ស្នើសុំការវាយតម្លៃសម្រាប់ទទួលបានការអនុញ្ញាតឱ្យបើកដំណើរការឡើងវិញនេះ។ គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាល ជំនាញវិជ្ជាជីវៈទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ដែលទទួលបាន ការអនុញ្ញាតឱ្យបើកដំណើរការវិញ ត្រូវបន្តអនុវត្តឱ្យបានខ្ជាប់ខ្លួនតាមវិធានការ និងការណែនាំផ្សេងៗ របស់ ក្រសួងសុខាភិបាល ក្រសួង-ស្ថាប័នពាក់ព័ន្ឋ ជាពិសេសត្រូវអនុវត្តតាមនីតិវិធីប្រតិបត្តិស្តង់ដាអប្បបរមាសម្រាប់ការបើកដំណើរការគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវះទេសចរណ៍ សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ របស់ក្រសួងទេសចរណ៍ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូមគណៈគ្រប់គ្រងនៃគ្រឹះស្ថានអប់រំបណ្តុះបណ្តាលជំនាញវិជ្ជាជីវះ ទេសចរណ៍ និងសាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទេសចរណ៍ និងមជ្ឈមណ្ឌលវាយតម្លៃ ដែលស្ថិតក្រោមឱវាទ ក្រសួងទេសចរណ៍នៅទូទាំងប្រទេស លោកគ្រូ អ្នកគ្រូ មាតាបិតា អាណាព្យាបាល សិស្ស សិក្ខាកាម និងសាធារណជន ទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print