លោក ស្វាយ សំអ៊ាង បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ពានបេតុងមួយកន្លែង និងស្ថានីយ៍ស្រាវជ្រាវ ភ្ញាស់កូនត្រី បង្កាត់ពូជត្រី

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ នៅព្រឹកថ្ងៃអាទិត្យ ១១កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី ១៧ ខែតុលា ឆ្នាំ២០២១ លោក ស្វាយ សំអ៊ាង អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំមន្ទីរ អង្គភាពជំនាញពាក់ព័ន្ធ ចុះពិនិត្យវឌ្ឍនភាពការដ្ឋានសាងសង់ស្ពានបេតុងមួយកន្លែង នៅភូមិបាដើម ឃុំសាមឃួយ ស្រុកសេសាន ដែលជាគម្រោង របស់រាជរដ្ឋាភិបាល តាមរយៈមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត ប្រវែង ៦០ម៉ែត្រ ទទឹង ៨ម៉ែត្រ គ្រោងនឹងបញ្ចប់នៅការដ្ឋាននៅចុងខែធ្នូ ឆ្នាំ២០២១។ បន្ទាប់មកឯកឧត្តម អភិបាលខេត្ត បានបន្តចុះពិនិត្យស្ថានីយ៍ស្រាវជ្រាវ ភ្ញាស់កូនត្រី បង្កាត់ពូជត្រី ស្ថិតនៅក្នុងសង្កាត់ស្រះឬស្សី ក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។

ក្នុងឱកាសនោះ លោក អភិបាលខេត្ត បានមានប្រសាសន៍ថា ស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ នឹងសម្ពោធដាក់ឲ្យដំណើរការជាផ្លូវការនៅចុងឆ្នាំ២០២១ ខាងមុខនេះ ហើយស្ថានីយ៍នេះនឹងអាចរួមចំណែកបង្កើនបាន ពូជកូនត្រី ជាច្រើនប្រភេទ ពិសេសអភិរក្សនៃត្រីប្រភេទមេពូជ ដែលកម្រៗ ដែលមានក្នុងខេត្តស្ទឹងត្រែង និងបានបង្កើតបាននូវផលស្តុកត្រីធម្មជាតិនៅស្ទឹងត្រែងឡើងវិញផងដែរ។

តាមការបញ្ជាក់របស់លោកប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត បានឲ្យដឹងថាការសាងសង់ស្ថានីយ៍ ស្រាវជ្រាវ និងផលិតកូនត្រីពូជ នេះបង្កើតឡើងតាមគម្រោងគ្រប់គ្រងធនធានទឹកចម្រុះទន្លេមេគង្គ(ដំណាក់កាលទី៣)សមាសសភាគទី១ របស់អង្គការ The world Bank។ ហើយនេះក៏ជាប្រវត្តិសាស្រ្តថ្មី មួយសម្រាប់បងប្អូនអ្នកខេត្តស្ទឹងត្រែងរង់ចាំ នូវការបង្កើតឲ្យមានស្ថានីយ៍ស្រាវជ្រាវ និងផលិតកូនត្រីពូជ ប្រចាំនៅភូមិភាគឥសាន នៃប្រទេសកម្ពុជា៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print