កូវីដ-១៩ ថយចុះយ៉ាងខ្លាំងនៅក្នុងប្រទេសតំបន់អាស៊ាន

ចែករំលែក៖

ស្ថានភាពកូវីដ-១៩ នៅក្នុងប្រទេសតំបន់អាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន បានថយចុះយ៉ាងខ្លាំង គឺជារឿងល្អប្រសើរបំផុតសម្រាប់ប្រទេសក្នុងតំបន់បើកទ្វារសេដ្ឋកិច្ចឡើងវិញ។ ទាំងនោះក៏ជាលទ្ធផលនៃការខិតខំប្រឹងប្រែងទប់ស្កាត់របស់ប្រទេសក្នុងតំបន់។

គេហទំព័រ Worldometers បានផ្សាយថាក្នុងរយៈពេល២៤ម៉ោងកន្លងមក ប្រទេសក្នុងតំបន់អាស៊ានរកឃើញករណីឆ្លងកូវីដ-១៩ ជិត៣៥ពាន់នាក់ថ្មី និងស្លាប់៤០៥នាក់ប៉ុណ្ណោះនៅទូទាំងតំបន់។ ចាប់តាំងពីការផ្ទុះកូវីដ-១៩ រហូតមកទល់ពេលនេះ តំបន់ទាំងមូលមានករណីឆ្លងកូវីដ -១៩ សរុបជិត១២,៨លាននាក់ ក្នុងនោះមានអ្នកស្លាប់ជាង២៧២ពាន់នាក់ ។
ប្រទេសជាច្រើនក្នុងតំបន់កំពុងកំណត់គោលដៅមិនមានករណីឆ្លងក្នុងសហគមន៍ ក៏ដូចជាស្លាប់ប្រចាំថ្ងៃ។ នៅពេលនេះដែរ ប្រទេសថៃឈរលំដាប់លេខមួយពីករណីឆ្លងប្រចាំថ្ងៃនៅក្នុងតំបន់ ដោយនៅថ្ងៃទី១៧ខែតុលា ថៃរកឃើញករណីឆ្លងថ្មីដលទៅ១០.៨៦៣នាក់ ធ្វើឲ្យអ្នកឆ្លងសរុបនៅក្នុងប្រទេសថៃកើនឡើងជិត ១,៨លាននាក់ហើយ។ ចំណែកហ្វុីលីពីនឈរលំដាបទីពីរ ដោយមានករណីឆ្លងជិត ៧ពាន់នាក់ក្នុងមួយថ្ងៃ និងម៉ាឡេស៊ី ឈរលំដាបទីបីមានករណីឆ្លងជាង ៦ពាន់នាក់។
ដើម្បីគ្រប់គ្រងការឆ្លងបានល្អបំផុត បណ្តាប្រទេសក្នុងតំបន់អាស៊ានបានបង្កើនល្បឿននៃការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩ ។ តាមសារព័ត៌មាន New York Times បានផ្សាយថា ប្រទេលនាំមុខក្នុងការចាក់វ៉ាក់សាំងបានច្រើនបំផុតគឺសិង្ហបុរី ដោយមានពលរដ្ឋដល់ទៅជាង ៨៣% បានចាក់វ៉ាក់សាំងរួចរាល់យ៉ាងតិច១ដូស និង៨២%បានចាក់វ៉ាក់សាំងគ្រប់ចំនួនពីរដូស។ ជាមួយគ្នានេះក៏មានពលរដ្ឋជាង ៩,៧ភាគរយបានចាក់វ៉ាក់សាំងដូសជំរុញ ឬដូសទីបីរួចរាល់ផងដែរ។
ប្រទេសកម្ពុជាយើងឈរលំដាប់ទីពីរ ដោយមានពលរដ្ឋ៨២%បានចាក់វ៉ាក់សាំងប្រឆាំងកូវីដ- ១៩យ៉ាងតិច១ដូស និង៧៥%បានចាក់វ៉ាក់សាំងរួចរាល់គ្រប់ចំនួនពីរដូស និង ៧,៨%បានចាក់វ៉ាក់សាំងដូសទីបីផងដែរ៕ ដោយសាធី

រូបថត៖Reuters.

...


រូបថត៖TTXVN-VNA.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print