គម្រោងស្ថានីយវារីអគ្គិសនីសេសានក្រោម២ ត្រូវបានអនុញ្ញាតឱ្យសាធារណជនចូលរួមទស្សនកិច្ចតាមរយៈប្រព័ន្ធវីដេអូអនឡាញ

ចែករំលែក៖

ភ្នំពេញ​៖ ក្រុមហ៊ុនចិន Huaneng ដែលជាក្រុមហ៊ុនចូលរួមវិនិយោគជាមួយក្រុមហ៊ុន២ទៀតនៅស្ថានីយវារីអគ្គិសនីសេសានក្រោម២ ស្ថិតនៅស្រុកសេសាន ខេត្តស្ទឹងត្រែង នាភាគឦសានប្រទេសកម្ពុជា​ ពេលនេះ​បានអនុញ្ញាតឱ្យសាធារណជនចូលរួមទស្សនកិច្ចគម្រោងស្ថានីយវារីអគ្គិសនីសេសានក្រោម២ តាមរយៈប្រព័ន្ធវីដេអូអនឡាញ។

សូមជម្រាបថា​ ព្រឹត្តិការណ៍អញើញសាធារណជនចូលរួមទស្សនកិច្ចគម្រោងស្ថានីយវារីអគ្គិសនីសេសានក្រោម២របស់កម្ពុជានេះ គឺធ្វើឡើងក្រោមប្រធានបទ «ហូបទឹកពីទន្លេតែមួយ ចែករំលែកស្មារតីឡានមេគង្គ-ឡានឆាង» ដែលអាចឱ្យអ្នកទស្សនាកាន់តែស្គាល់អំពីគម្រោងដ៏មានសារសំខាន់នេះ។ ការរៀបចំនេះគឺធ្វើឡើងនាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១។

កម្មវិធីនេះមានបីផ្នែកធំៗ រួមមាន៖ ស្វាគមន៍ពីទន្លេឡានឆាង កិច្ចប្រជុំនៅសេសាន និងមិត្តភាពឡានមេគង្គ-ឡានឆាង។​ មិនតែប៉ុណ្ណោះ​ អ្នកជំនាញការនៅស្ថានីយ​ បានបង្ហាញពីលទ្ធផលវិជ្ជមានរបស់ក្រុមហ៊ុន Huaneng ក្នុងការបំពេញភារកិច្ចសង្គមរបស់ខ្លួននៅបរទេស ក៏ដូចជាលើកកម្ពស់កិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ និងការកសាងស្ពានមិត្តភាពចិន-កម្ពុជា ក្រោមទស្សនវិស័យចម្រុះ។

បើតាមក្រុមហ៊ុនចិន Huaneng ស្ថានីយនេះគឺអាចផ្តល់កម្លាំង៤០០មេហ្កាវ៉ាត់ ជាគម្រោងវារីអគ្គីសនីដ៏ធំបំផុតនៅកម្ពុជាដែលស្មើនឹង ២០% នៃសមត្ថភាពផលិតសរុបនៅក្នុងប្រទេស។ នេះគឺជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុន Huaneng Hydrolancang International Energy របស់ប្រទេសចិន ក្រុមហ៊ុន Royal Group របស់កម្ពុជា និងក្រុមហ៊ុនភាគហ៊ុនអន្តរជាតិ EVN របស់វៀតណាម។

ចាប់តាំងពីគម្រោងនេះត្រូវបានដាក់ឲ្យដំណើរការមក ទំនប់ទឹកនេះបានបន្តចែកចាយអគ្គិសនីសម្រាប់រាជធានីភ្នំពេញ និងទីក្រុងដទៃទៀត ដែលជួយធ្វើឱ្យការផ្គត់ផ្គង់ថាមពលអគ្គិសនីរបស់កម្ពុជាមានភាពល្អប្រសើរឡើង ក៏ដូចកាត់បន្ថយការពឹងផ្អែកទៅលើការនាំចូល ហើយព្រមទាំងកាត់បន្ថយថ្លៃអគ្គិសនីនៅកម្ពុជាបានយ៉ាងច្រើន និងនាំមកនូវថាមពលស្អាតដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។

ជាការពិតណាស់ តាមរយៈព្រឹត្តិការណ៍តាមប្រព័ន្ធអនឡាញនេះ កញ្ញា កន្និកា កូនស្រីរបស់បុគ្គលិកជនជាតិខ្មែរដែលធ្វើការនៅក្នុងគម្រោងនេះ នឹងនិយាយអំពីការផ្លាស់ប្តូរដ៏អស្ចារ្យដែលនាងបានជួបប្រទះនៅក្នុងជីវិតរបស់អ្នកស្រុក ចាប់តាំងពីមានការសាងសង់ និងដំណើរការនៃស្ថានីយនេះ។

កាលពីមុន ម្តាយរបស់កន្និកាត្រូវចម្អិនម្ហូបអាហារនៅលើចង្ក្រាននៅក្នុងរដូវប្រាំងដ៏ក្តៅ ដោយសារតែកង្វះអគ្គិសនីប្រើប្រាស់។ កន្និកាបានត្រឹមតែអង្គុយក្បែរចង្កៀងប្រេងកាតនៅពេលយប់ ដើម្បីធ្វើកិច្ចការផ្ទះរបស់នាង ប៉ុន្តែឥលូវនេះ ជីវិតបែបនោះគឺត្រូវបានផ្លាស់ប្តូរទាំងស្រុងហើយ។

គម្រោងស្ថានីយវារីអគ្គិសនីសេសានក្រោម២ បានកាត់បន្ថយយ៉ាងច្រើននូវកង្វះថាមពល និងការពឹងផ្អែកលើការនាំចូលអគ្គិសនីរបស់កម្ពុជា។ ថ្ងៃដែលឧស្សាហ៍ដាច់ភ្លើងនៅក្នុងភូមិត្រូវបានបញ្ចប់ ហើយកន្និកានិងមិត្តភក្តិរបស់នាងអាចញ៉ាំការ៉េម និងច្រៀងចម្រៀងដោយសប្បាយរីករាយនៅក្នុងរដូវប្រាំង។

កន្និកានិងក្រុមគ្រួសារ ព្រមទាំងមិត្តភក្តិរបស់នាងបានមើលឃើញអំពីការសាងសង់ និងការអភិវឌ្ឍរបស់វារីអគ្គីសនី ដែលបានបង្ហាញយ៉ាងច្បាស់ពីការរួមចំណែកជាវិជ្ជមាននៃដំណើរការរបស់វារីអគ្គីសនីចំពោះការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមក្នុងតំបន់ ព្រមទាំងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។

ក្នុងនាមជាប្រតិបត្តិករថាមពលស្អាតបំផុតនៅតំបន់មេគង្គ-ឡានឆាង ស្ថានីយវារីអគ្គិសនីឡានឆាងបានខិតខំយ៉ាងខ្លាំង ដើម្បីនាំមកនូវផលប្រយោជន៍ដល់ប្រជាជនដែលរស់នៅតំបន់ខ្សែទឹកខាងក្រោម និងដើម្បីសម្របសម្រួលឱ្យបានសកម្មថែមទៀតដល់កិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសអាស៊ីអាគ្នេយ៍ និងលើកកម្ពស់ការកសាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print