លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងឯកឧត្តមរដ្ឋមន្រ្តី ទទួលជួបពិភាក្សាការងារតាមប្រព័ន្ធ Zoom ជាមួយតំណាងអង្គការ UNESCO

ចែករំលែក៖

ភ្នំពេញ៖ នារសៀលថ្ងៃ អង្គារ ១៣ កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ តំណាងលោករដ្ឋមន្រ្តី ទទួលជួបពិភាក្សាការងារតាមប្រព័ន្ធ Zoom ជាមួយតំណាងអង្គការ UNESCO អំពីការរៀបចំកិច្ចសហប្រតិបត្តិការ ដោយផ្តោតលើរបៀបវារៈចំនួន៣ រួមមាន៖

១. ការពង្រឹងសមត្ថភាពលើការកែទម្រង់ច្បាប់ទាក់ទងនឹងប្រព័ន្ធផ្សព្វផ្សាយ ចៅក្រមនិងព្រះរាជអាជ្ញាក្នុងការអនុវត្តច្បាប់ និងអ្នកនាំពាក្យនៅតាមតុលាការ ក្នុងកិច្ចការទំនាក់ទំនងសាធារណៈនិងសារព័ត៌មាន

២. ការផ្តល់កិច្ចគាំទ្រដល់ក្រសួងយុត្តិធម៌ពាក់ព័ន្ធនឹងការផ្លាស់ប្តូរបទពិសោធន៍ ព័ត៌មាន និងការអនុវត្តល្អរបស់តុលាការនៅក្នុងអាស៊ាន

៣. ការអនុវត្តសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិ និងសិទ្ធិទទួលបានព័ត៌មាន៕ ដោយ៖សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print