ខេត្តកំពត៖ សមត្ថកិច្ចនគរបាលខេត្តកំពតបានបញ្ជូនបុរសជនជាតិអេស្តូនីម្នាក់ទៅសាលាដំបូងខេត្តចាត់ការតាមផ្លូវច្បាប់ក្រោយបំពេញបែបបទសំណុំរឿងរួចរាល់ ។
សមត្ថកិច្ចផ្នែកព្រហ្មទណ្ឌបានឲ្យដឹងថាការបញ្ជូនជនខាងលើនេះធ្វើឡើងកាលពីរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ។
សូមបញ្ជាក់ថាស្នងការដ្ឋាននគរបាលខេត្តកំពត បានបញ្ជូនជនជាតិអេស្តូនីម្នាក់ ទៅសាលាដំបូង ខេត្តក្រោមបទសង្ស័យ បំផ្លិចបំផ្លាញ ទ្រព្យសម្បត្តិអ្នកដទៃ និងប្រើហិង្សា លើសមត្ថកិច្ច។
មន្ត្រីការិយាល័យនគរបាលស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋានខេត្តកំពត បានប្រាប់ឱ្យដឹងថាៈ ជនសង្ស័យ ក្នុងករណីនេះ ឈ្មោះ LOIGE RAIVO ភេទប្រុស អាយុ ៣៨ ឆ្នាំ។
យោយោងតាមប្រភពពត៌មានបានឲ្យដឹងថាៈ កាលពីព្រឹកថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២១ ជនបរទេសម្នាក់ នេះដែលមានសភាពស្រវឹងជាប់ខ្លួនផងនោះ បានវាយកញ្ចក់ចំហៀងរថយន្ត របស់អ្នកដំណើរ បណ្ដាលឱ្យបាក់ នៅលើដងផ្លូវជាតិលេខ ៣៣ ត្រង់ចំណុចផ្សារជុំក្រៀល ស្ថិតក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ បណ្តាលឱ្យខូចផ្នែកខាងឆ្វេង។
ខណៈនោះ ម្ចាស់រថយន្ត បានប្តឹងសមត្ថកិច្ច រហូតកម្លាំងអធិការដ្ឋាន ស្រុកទឹកឈូ ចុះជួយអន្តរាគមន៍ និងសម្របសម្រួល ដោយម្ចាស់រថយន្ត ទាមទារជាសំណងដើម្បីជួសជុលរថយន្តរបស់គាត់។ ប៉ុន្តែជនបរទេសរូបនោះ មិនធ្វើតាម ថែមទាំងប្រើអាកប្បកិរិយា ច្រងេងច្រងាង ហើយវាយលើសមត្ថកិច្ច បណ្តាលឱ្យរងរបួស ទៀតផង។
ក្រោយពីទទួលបានដំណឹងនេះភ្លាមសមត្ថកិច្ច ឃឃើងស្ថាភាពអញ្ចឹងរាយការណ៍ជូនលោកស្នងការខេត្ត ក៏បានបញ្ជាឱ្យ ឃាត់ខ្លួន ជនសង្ស័យ មកសួរនាំនៅស្នងការដ្ឋាន រួចកសាងសំណុំរឿង បញ្ជូនទៅកាន់ សាលាដំបូង ដើម្បីដំណើរការ នីតិវិធីបន្តតែម្តង៕
ដោយ៖ អរុណរះ