ខេត្តមណ្ឌលគិរី៖ ក្រសួងសាធារណការ និងដឹកជញ្ជូន បន្ទាប់ពីទទួលដំណឹងថាផ្លូវទៅកាន់ខេត្តមណ្ឌលគិរីចន្លោះពីស្រុកកែវសីមាទៅស្រុកអូររាំងមានការខូចខាតដោយអន្លេីនោះ លោកស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាទៅមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគីរី ឱ្យធ្វេីការជួសជុលភ្លាមៗដេីម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ្ឋ។
នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២១ ខាងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរីក៏បានយកគ្រឿងចក្រមកឈូសឆាយកែលម្អផ្លូវនៅចំណុចខូចខាត នោះដេីម្បីសម្រួលដល់ការធ្វើដំណើរ។
មន្ត្រីមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបានឱ្យដឹងថា ដោយសារបច្ចុប្បន្នភ្លៀងកំពុងបន្តធ្លាក់ជាប់ៗជាប្រចាំផងនោះការជួសជុលចាក់កៅស៊ូមិនអាចដំណេីរការបានភ្លាមៗទេ ដូច្នេះយើងគ្រាន់តែឈូសឆាយនិងចាក់ថ្មបំពេញជង្ហុកប៉ុណ្ណោះ រង់ចាំដល់ពេលភ្លៀងរាំងបន្តិចទើបធ្វើការជួសជុលទ្រង់ទ្រាយធំតែម្ដង៕