ជនជាតិបរទេសម្នាក់បើករថយន្តស៊េរីទំនើបបុកម៉ូតូអូសជិត៥០ម៉ែត្របណ្ដាលឲ្យបុរសម្នាក់ស្លាប់នៅនឹងកន្លែងកើតហេតុ

ចែករំលែក៖

ភ្នំពេញ: បុរសម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗបន្ទាប់ពីបើកម៉ូតូPCXមួយគ្រឿងបត់ឆ្លងផ្លូវហើយត្រូវបានរថយន្តស៊េរីទំនើបម៉ាកALPHARDមួយគ្រឿងបើកបរដោយជនជាតិបរទេសបុកពីចំហៀងពេញទំហឹងអូសជិត៥០ម៉ែត្រ កាលពីវេលាម៉ោង១១ យប់ថ្ងៃទី២០ ខែតុលា ឆ្នាំ២០២១ នៅចំណុចមុខបុរី ជីបម៉ុង តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងឫទ្ធី ក្នុងសង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ថោង ឌីណា ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរបើករថយន្តឱ្យក្រុមហ៊ុនមួយ និងស្នាក់នៅភូមិបាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាកPCX ពណ៌សពាក់ស្លាកលេខភ្នំពេញ1GO-0318តាមបណ្ដោយផ្លូវឧកញ៉ាម៉ុងរិទ្ធីក្នុងទិសដៅពីលិចទៅកើត លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ឆ្វេងឆ្លងផ្លូវក្នុងបំណងត្រឡប់ក្រោយវិញ ខណ:នោះក៏មានរថយន្តស៊េរីទំនើបម៉ាកALPHARDមួយគ្រឿងពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2AV-2799 បើកបរដោយបុរសជនជាតិបរទេសម្នាក់រួមដំណើរជាមួយបុរសម្នាក់ទៀតធ្វើដំណើរបញ្ច្រាសទិសដៅគ្នាពីកើតទៅលិចក្នុងល្បឿនលឿនដូចហោះបានជ្រុលទៅបុកម៉ូតូពីចំហៀងពេញទំហឹងអូសជិត៥០ ម៉ែត្របណ្ដាលឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតនៅនឹងកន្លែងកើតហេតុភ្លាមៗ ហើយរថយន្តបង្កហេតុបានបន្តទៅទៅមុខជិត១០០ម៉ែត្រទៀតបម្រុងបើករត់ចេញពីកន្លែងកើតហេតុ តែត្រូវបានបងប្អូនប្រជាពលរដ្ឋឃាត់ទាំងអ្នកបើកបរនិងរថយន្តទុកប្រគល់ជូនសមត្ថកិច្ច។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំធ្វើការដោះស្រាយគ្នាតាមផ្លូវច្បាប់។ ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print