មន្រ្តីជំនាញ​ បន្តបង្រ្កាបទំនិញខូចគុណភាពប្រមាណ ១,១៨៦គីឡូក្រាម និងអាល់កុលក្លែងក្លាយចំនួន ១៨៣.៥០លីត្រ

ចែករំលែក៖

ភ្នំពេញ​៖​ បើ​យោង​តាម​ប្រភពព័ត៌មាន​ពីមន្ត្រីក.ប.ប. បានចុះត្រួតពិនិត្យតាមបណ្ដាផ្សារ ក្នុងខេត្តប៉ៃលិន ខេត្តឧត្តរមានជ័យ​ ខេត្តបន្ទាយមានជ័យ ខេត្តកែប​ និងខេត្តត្បូងឃ្មុំនៅថ្ងៃទី២០​ ខែ​តុលា​ ឆ្នាំ២០២១ម្សិលមិញ​នេះ​​ ដើម្បីទប់ស្កាត់ការដាក់ចរាចរនូវទំនិញខូចគុណភាព ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់ និងទំនិញក្លែងក្លាយ ដែលបង្កហានិភ័យដល់សុខភាព និងធ្វើឱ្យខាតបង់សេដ្ឋកិច្ចរបស់បងប្អូនប្រជាពលរដ្ឋ។

ក្នុងប្រតិបត្តិការចុះត្រួតពិនិត្យនេះ មន្ត្រីជំនាញបានរកឃើងទំនិញហួសសុពលភាពប្រើប្រាស់ចំនួន ១,១៨៦គីឡូក្រាមដែលសុទ្ធសឹងជាគ្រឿងឧបភោគ បរិភោគ រួមជាមួយអាល់កុលក្លែងក្លាយ (មេតាណុល) ចំនួន ១៩៣.៥០លីត្រផងដែរ។ ទំនិញខាងលើត្រូវបានមន្ត្រីជំនាញដកហូតយកមករក្សាទុកដើម្បីធ្វើការកម្ទេចចោលនៅពេលក្រោយ។

ជាមួយគ្នានេះផងដែរ មន្ត្រីក.ប.ប. ក៏បានធ្វើការពិន័យអន្តរការណ៍លើម្ចាស់ទំនិញដែលបានប្រព្រឹត្តល្មើសនឹងច្បាប់ និងបានណែនាំដល់ពួកគាត់ឱ្យឈប់ចែកចាយទំនិញខូចគុណភាព ទំនិញហួសសុពលភាពប្រើប្រាស់ និងទំនិញក្លែងក្លាយទៅកាន់ប្រជាពលរដ្ឋ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print