មន្ត្រី​នគរបាល​ណា​ពាក់ព័ន្ធ​បទល្មើស​នាំ​មនុស្ស​ឆ្លង​ដែន​​ និង​បទល្មើស​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ត្រូវចាប់ខ្លួនទៅតុលាការ

ចែករំលែក៖

​ខេត្តបន្ទាយមានជ័យ​ ៖​ ​ ក្នុង​នាម​ជា​នគរបាល​ជាតិ​ដាច់ខាត​មិន​ត្រូវ​ ពាក់​ព​ន្ធ័​ជាមួយ​ឈ្មួញ​ ឬ​បទល្មើស​ជួញដូរ​គ្រឿងញៀន​ និង​មេខ្យល់​នាំ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​ឡើយ​។ បើ​រក​ឃើញ​បទល្មើស​នៅ​គោលដៅ​ណា នឹង​មាន​វិធានការ​តាម​ច្បាប់​ ឬ​បញ្ជូន​ទៅ​តុលាការ ។​
នេះជាការព្រមានបស់
លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ​ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ​ ចំពោះ​មន្ត្រី​នគរបាល​ដែល​ឈរជើង​តាម​បន្ទាត់​ព្រំ​ដែនកម្ពុជា​-​ថៃ​ កាលពីថ្ងៃ​ទី​២១​ ខែតុលា​ ឆ្នាំ​២០២១​ ក្នុង​ឱកាស​ដដែលលោកឧត្តមសេនីយ៍អញ្ជើញ​ចុះ​ត្រួតពិនិត្យ​ស្ថានភាព​តាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ​ និង​បើក​កិច្ចប្រជុំ​ពង្រឹង​ប្រសិទ្ធភាព​ការងារ​ប្រចាំ​ថ្ងៃ​ របស់​កងកម្លាំង​នគរបាល​ការពារ​ព្រំដែន​ នៅ​ទីបញ្ជាការ​វរ​នគរបាល​ការពារ​ព្រំដែន​គោក​៨០៧​ ច្រក​បឹង​ត្រកួន​ ស្រុក​ថ្មពួក​ ខេត្តបន្ទាយមានជ័យ​ ។​
នៅក្នុង​កិច្ចប្រជុំ​នេះ​មានការ​អញ្ជើញ​ចូលរួម​ពី​ លោក​-​លោកស្រី​ឧត្តមសេនីយ៍​ វរសេនីយ៍​ និង​មេបញ្ជាការ​វរ​ការពារ​ព្រំដែន​គោក​ទាំង​៤​ផង​ដែរ​ ។​
មានប្រសាសន៍នៅពេលនោះ​ លោក​ឧត្តមសេនីយ៍ទោ​ សិទ្ធិ​ ឡោះ បាន​ជំរុញ​ឲ្យ​គ្រប់​មេបញ្ជាការ​វរៈ​ត្រូវ​មាន​សាមគ្គី​ផ្ទៃក្នុង​ ពង្រឹង​ប្រសិទ្ធភាព​កម្លាំង​ សហការ​ជាមួយ​អាជ្ញាធរ​ ស្ថាប័ន​ពាក់​ព​ន្ធ័​ និង​ភាគី​ថៃ​ឲ្យ​បាន​ល្អ​ ដើម្បី​បង្ក​លក្ខណ​:​ងាយស្រួល​ក្នុង​ការ​ធ្វើ​ការងារ​ ។​ កម្លាំង​ទាំងអស់​ត្រូវ​រួម​គ្នា​ទប់ស្កាត់​រាល់​បទល្មើស​តាម​ព្រំដែន​ ពិសេស​គឺ​បទល្មើស​ទី​១-​ការ​ជួញដូរ​មនុស្ស​ឆ្លង​ដែន​ខុសច្បាប់​(​ពលករ​ចំណាកស្រុក​ មេខ្យល់​),​ ទី​២-​បទល្មើស​សេដ្ឋកិច្ច​ (​ទំនិញគេចពន្ធ​ និង​រថយន្ត​ចង្កូត​ស្តាំ​)​ និង​ទី​៣-​បទល្មើស​ជួញដូរ​គ្រឿងញៀន​ ។​

​ក្រៅពី​នេះ​លោក​ឧត្តមសេនីយ៍ទោ​ស្នងការ​ ក៏​បាន​ដាក់​ចេញ​នូវ​បទបញ្ជា​ឲ្យ​កម្លាំង​នគរបាល​ព្រំដែន​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​ ពង្រឹង​ប្រសិទ្ធភាព​ការងារ​ ត្រៀមកម្លាំង​ប្រចាំការ​២៤​ម៉ោង​ កសាង​ប៉ុស្តិ៍​ ជម្រក​ សម្ភារ​:​ បរិក្ខារ​ទ័ព​ គ្រប់គ្រង​គ្រាប់​/​អាវុធ​ បង្កបង្កើន​ការ​ដាំ​ដំណាំ​ ចិញ្ចឹម​ត្រី​ ចិញ្ចឹមសត្វ​ ដើម្បី​ទ្រទ្រង់​ដល់​ការ​ហូប​ចុក​ប្រចាំ​ថ្ងៃ​ ដើម្បី​លើក​ស្ទួយ​ជីវភាព​នគរបាល​តាម​ព្រំដែន​ឲ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​ ដោយមិនត្រូវពឹងផ្អែកតែជំនួយពីខាងក្រៅ៕

...


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print