ភ្នំពេញ, សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ចាប់ពីពេលនេះទៅ នៅពេលមានការឆ្លងជំងឺកូវីដ-១៩ មិនមានការបិទសាលារៀន ផ្សារ រោងចក្រ នឹងកន្លែងផ្សេងៗទៀតទេ ទោះបីមានការឆ្លងក្នុង សាលារៀន ផ្សារ រោងចក្រ និងកន្លែងផ្សេងៗ ។
សម្តេចតេជោ បានបញ្ជាក់ថា ក្នុងករណីមានការឆ្លងក្នុង សាលារៀន ផ្សារ រោងចក្រ និងកន្លែងផ្សេងៗ ត្រូវយកអ្នកជំងឺដែលឆ្លងទៅព្យាបាលនៅមន្ទីរពេទ្យ។
ប្រសាសន៍សម្តេចតេជោ ថ្លែងក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី ២២ ខែតុលា ឆ្នាំ ២០២១។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី ២២ តុលា ២០២១ យេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ១៤៨នាក់ (ឆ្លងសហគមន៌: ១២៦ និង នាំចូល: ២២) និងមានជាសះស្បេីយ ៣២៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១១៧៥០០នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១២៣៨៣នាក់ និង ស្លាប់ថ្មី ១១ (៧នាក់មិនបានចាក់វ៉ាក់សាំ) សរុបស្លាប់ ២៧១៥នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2577333 ស្មេីនឹង 151697 ក្នុង១លាន នាក់ ។
ពត៌មានបន្ថែមសូមទាក់ទងលេខ 115៕
ដោយ៖ សិលា