តុលាការ ផ្ដន្ទាទោសអតីតប្រធានការិយាល័យប្រឆាំងគ្រឿងញៀនអាវុធហត្ថខេត្តតាកែវ ដាក់ពន្ធនាគារ២៧ឆ្នាំ

ចែករំលែក៖

ភ្នំពេញ ៖ លោក ឈុន សុមេធា អតីតប្រធានការិយាល័យប្រឆាំងគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តតាកែវ ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រមសម្រេចផ្ដន្ទាទោសដាក់ពនធនាគារកំណត់២៧ឆ្នាំ ក្រោមការចោទប្រកាន់ពីបទ ជួួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

ចំណែកនារីកំណាន់ ឈ្មោះ កេន ចាន់រី ត្រូវបាន ផ្ដន្ទាទោសដាក់ពន្ធនាគារកំណត់២៣ឆ្នាំ ក្រោមបទចោទប្រកាន់ដូចគ្នា ។

ជនត្រូវចោទទាំង២នាក់ត្រូវនាំខ្លួនមកកាត់ទោសកាលពីព្រឹកថ្ងៃទី ០៣កញ្ញា ឆ្នាំ២០២១ ពាក់ព័ន្ធនិងថ្នាំញៀនជិត២គីឡូក្រាម ។ជនជាប់ចោទគឺលោក ឈុន សុមេធា និងនារីកំណាន់ឈ្មោះ កេន ចាន់រី រស់នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកអង្គរបុរី ខេត្តតាកែវ ។

នៅក្នុងសវនាការ កន្លងទៅ ជនជាប់ចោទ ឈុន សុមេធា បានបដិសេធដាច់អហង្កាថាខ្លួនគាត់មិនបានប្រព្រឹត្តបទល្មើសដូចការចោទប្រកាន់ទេរបស់តុលាការទេ ។

ជនជាប់ចោទបានឆ្លើយថា ៖ គាត់ជាមន្ត្រីអាវុធហត្ថផ្នែកប្រឆាំងគ្រឿងញៀន ដូច្នេះមិនមានហេតុផលណាដែលគាត់ប្រព្រឹត្តបទល្មើសគ្រឿងញៀនទេ ។

ផ្ទុយពីចម្លើយបដិសេធរបស់លោ ឈុន សុមេធា នារីកំណាន់ឈ្មោះ កេន ចាន់រី បែរជាសារភាពថាពួកគេជាអ្នកយកគ្រឿងញៀនមកលក់ តែលក់អោយម៉ូយដែលជាភ្នាក់ងារប៉ូលីសប្រឆាំងគ្រឿងញៀនទៅវិញទើបត្រូវចាប់ខ្លួន ។

មន្ត្រីនគរបាលមន្ទីរប្រឆាំងគ្រឿងញៀនដែលបានចូលមកឆ្លើយបំភ្លឺអោយតុលាការបានបញ្ជាក់ថា មន្ត្រីជំនាញ ដោយមានការអនុញាតពីស្ថាប័ណ្ណអយ្យាការ បានប្រើវិធានញុះញង់ទើបអាចចាប់ជនល្មើសបាននិងរឹបអូសភស្តតាងនៅក្នុដៃជាក់ស្ដែង ។

សូមរំលឹកថា កាលពីល្ងាចថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ នៅចំណុចស្ថានីយសាំងសូគីម៉ិច ក្នុងសង្កាត់ស្ទឹងមានជ័យ នគរបាលមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ បានធ្វើចាប់ខ្លួន លោក ឈុន សុមេធា នាយការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថខេត្តតាកែវ និងបក្សពួកពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន ជាង២គីឡូក្រាម។

បន្ទាប់មកនគរបាល បានធ្វើការឆែកឆេរ នៅផ្ទះរបស់ជនសង្ស័យ ឈុន សុមេធា នៅភូមិកំពង់ហ្លួង ឃុំអង្គរបូរីស្រុកអង្គរបូរី ខេត្តតាកែវ បានដកហូតវត្ថុតាង រួមមាន អាវុធខ្លីចំនួន០២ដើម (ប្រើហ្គាស់) ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង និងរុក្ខជាតិញៀន (កញ្ឆា) ក្រៀមចំនួន០២ស្បោង ។ បន្ទាប់មកធ្វើការឆែកឆេរ នៅបន្ទប់ជួលរបស់ឈ្មោះ កេន ចាន់រី (ដែលជាបក្សពួក ) ភេទស្រី នៅភូមិអង្គតាកុប ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដកហូតបានវត្ថុតាង រួមមាន ម៉ាស៊ីនកាមេរ៉ាសុវត្ថិភាពចំនួន០១គ្រឿង ស្លាកលេខម៉ូតូចំនួន០៣គ្រឿង និងកាតគ្រីម៉ូតូ២សន្លឹក ៕

...

ដោយ៖ រ៉ារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print