មន្រ្តីជាន់ខ្ពស់​ក្រសួង​បរិស្ថាន​ សត្វ​ត្រយ៉ងយក្សជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាម​ការបញ្ជាក់​ពី​លោក​ នេត្រ​ ភក្ត្រា​ រដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសុក្រទី​២២​ ខែតុលា​ ឆ្នាំ​២០២១នេះ​ថា៖​ ប្រទេសកម្ពុជា​ គឺជាទីជម្រកដ៏ធំតែមួយគត់នៅលើពិភពលោកសម្រាប់សត្វត្រយងយក្សដែលជាប្រភេទសត្វដែលរងគ្រោះបំផុតជិតផុតពូជនៅលើពិភពលោក។ មិន​តែ​ប៉ុណ្ណោះ​កម្ពុជា​ មានមោទកភាពដែលមានសត្វកម្រនេះហើយចាំបាច់យើងទាំងអស់ គ្នាត្រូវរួមគ្នាការពារ និងអភិរក្សសត្វដ៏កម្រប្រភេទនេះឱ្យបាន គង់វង្សស្ថិតស្ថេរសម្រាប់មនុស្សរាប់ជំនាន់ទៅមុខទៀតដើម្បី ផលប្រយោជន៍នៃជីវៈចម្រុះពិភពលោកទាំងមូល។

លោក​ នេត្រ​ ភក្ត្រា​ បានបញ្ជាក់បន្ថែមថា​ យោងតាមការសិក្សា នៅកម្ពុជា​ មានត្រយ៉ងយក្សចំនួនប្រមាណជាង ៣០០ក្បាល ស្មើនឹង ៩៩% នៃសត្វត្រយ៉ងយក្សរបស់ពិភពលោក ក្នុងនោះសត្វត្រយ៉ងយក្សពេញវ័យមានប្រមាណ ២០០ក្បាល។ ជាមួយកម្មវិធីថែរក្សាសំបុកសត្វ កម្រៗនានាគាំទ្រដោយអង្គការដៃគូ នៅឆ្នាំ២០២១ នេះ សំបុកពងកូនរបស់សត្វត្រយ៉ងយក្សជាច្រើនក្នុងតំបន់ការពារធម្មជាតិ ត្រូវបានរកឃើញ និងថែរក្សាដើម្បីឱ្យពងញាស់ និងកូនសត្វត្រយ៉ងលូតលាស់ ធំធាត់រហូតអាចហើររកស៊ីដោយខ្លួនឯង។ ប្រទេសកម្ពុជាជាប្រទេសទី១ ដែលបានផ្តល់រូបថតប្រភេទសត្វត្រយ៉ងយក្សនេះក្នុងធម្មជាតិមុនគេលើពិភពលោក។

គួរបញ្ជាក់ថា​ សត្វ​ត្រយ៉ងយក្សត្រូវបានរាជរដ្ឋាភិបាលកំណត់ថាជាបក្សីនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជាតាមព្រះរាជក្រឹត្យលេខ នស/រកត/០៣០៥/១៤៩ ចុះថ្ងៃទី២១ ខែមីនា ឆ្នាំ២០០៥៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print