បុរសម្នាក់បើករុឺម៉កម៉ូតូទៅដឹកស្រូវពូជខាងក្រោយផ្ទះ តែបានទាក់ខ្សែភ្លើងធ្វើឱ្យឆក់ស្លាប់ទាំងព្រឹក

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានក្រុមគ្រួសារលើកយកមកកប់ដីខ្សាច់សើមៗដើម្បីជួយសង្គ្រោះអាយុជីវិត តែអកុសលយឹតពេលទៅហើយ បន្ទាប់ពីខ្សែភ្លើងបានទាក់ជាប់ដំបូលរុឺម៉កម៉ូតូ ហើយជនរងគ្រោះបានចុះពីលើម៉ូតូចាប់ទាញខ្សែភ្លើងចេញពីរុឺម៉កបណ្ដាលឱ្យឆក់ដួលដាច់ផ្ងារតែម្ដង។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹកថ្ងៃទី២២ ខែ តុលា ឆ្នាំ២០២១ ស្ថិតនៅភូមិគោកតែក ឃុំចន្រ្ទា ស្រុកចន្រ្ទា ខេត្តស្វាយរៀង ។

សមត្ថកិច្ចនគរបាលបានឱ្យដឹងថា បុរសខាងលើមានឈ្មោះចាន់ ដោរ៉ា អាយុ ៣៩ឆ្នាំ មុខរបរកសិករ រស់នៅភូមិគោកតែក ឃុំចន្រ្ទា ស្រុកចន្រ្ទាខេត្តស្វាយរៀង។

តាមអ្នកភូមិបានឱ្យដឹងថា មុនកើតហេតុគេឃើញបុរសរងគ្រោះបានបើករុឺម៉កម៉ូតូទៅដឹកស្រូវពូជនៅក្រោយផ្ទះ តែពេលនោះដំបូលរុឺម៉កបានទាក់ខ្សែភ្លើង។
ភ្លាមៗបុរសរងគ្រោះបានចុះពីលើម៉ូតូចាប់ទាញខ្សែភ្លើងចេញពីរុឺម៉កបណ្ដាលឱ្យខ្សែភ្លើងឆក់ដួលដាច់ផ្ងារទើបបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារនិងអ្នកភូមិនាំគ្នាលើកមកកប់ដីខ្សាច់សើមដើម្បីជួយសង្គ្រោះ តែអកុសលយឹតពេលទៅហើយ។
ក្រោយមកសមត្ថកិច្ចបានមកដល់និងពិនិត្យមើលកន្លែងកើតហេតុឃើញថាជនរងគ្រោះពិតជាស្លាប់ដោយសារត្រូវខ្សែភ្លើងឆក់ប្រាកដមែន ទើបប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីទាំងក្ដុកក្ដួលបំផុត៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print