សម្ដេច​ ហេង​ សំរិន​ អបអរសាទរខួប ៣០ ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស

ចែករំលែក៖

ភ្នំពេញ​៖​ សម្ដេចចក្រី​ ហេង​ សំរិន​ ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា​ បានថ្លែង​នៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន​យ៉ាងដូច្នេះ​ថា៖​ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១នេះ ជាខួប ៣០ឆ្នាំ នៃថ្ងៃបង្កើតសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ឆ្នាំ១៩៩១) ដែលបាននាំមកនូវការបង្រួបបង្រួមជាតិ ផ្សះផ្សាជាតិ សុខសន្តិភាព និងការអភិវឌ្ឍប្រទេសជាតិរបស់យើង បានមកដល់សព្វថ្ងៃនេះ។ សុខសន្តិភាពជាកក្តាសំខាន់ចាំបាច់ មិនអាចខ្វះបានឡើយ សម្រាប់ការអភិវឌ្ឍប្រទេសជាតិ។

ឆ្លៀតឱកាសនេះ សម្ដេច​ ហេង​ សំរិន​ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលពុំទាន់បានចាក់វ៉ាក់សំាងកូវីដ-១៩ សូមអញ្ជើញទៅទទួលវ៉ាក់សាំង ដោយឥតគិតថ្លៃឱ្យបានគ្រប់ៗគ្នា។ រាជរដ្ឋាភិបាលបានបន្ត លើកទឹកចិត្តដល់ការចាក់វ៉ាក់សំាងជូនពលរដ្ឋដែលពុំទាន់បានចាក់ នៅតាមតំបន់ដាច់ស្រាយាល សហគមន៍ និងផ្ទះបងប្អូនតែម្តង សំដៅបង្កើតភាពសុំាសហគមន៌ ប្រឆំាងនឹងវីរុសកូវីដ-១៩ ហើយយើងអាចរស់នៅជាមួយវីរុសនេះបានតាមគន្លងថ្មី និងធ្វើឱ្យយើងមានលទ្ធភាពឈានទៅបើកប្រទេសពេញលេញឡើងវិញ នាពេលដ៏ឆាប់ខាងមុខនេះ។ ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋដែលបានចាក់វ៉ាក់សំាងហើយក្តី បន្តអនុវត្តនូវវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួនគ្រប់ពេលវេលា។

សូមជនរួមជាតិទាំងអស់បានសូមបានប្រកបតែសុខសេចក្តី សេចក្តីចម្រើនគ្រប់ក្រុមគ្រួសារ ចៀសឆ្ងាយពីជំងឺកូវីដ-១៩ ឱ្យបានគ្រប់ៗគ្នា៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print