ក្រុមភេរវកម្ម IS បំផ្ទុះគ្រាប់បែកបំផ្លាញបង្គោលភ្លើង ធ្វើឲ្យរដ្ឋធានីកាប៊ុលស្ថិតក្នុងភាពងងឹត

ចែករំលែក៖

ក្រុមភេរវកម្ម IS នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន នៅថ្ងៃទី ២២ខែតុលា បានសារភាពទទួលស្គាល់ថា ក្រុមរបស់ខ្លួនបានបំផ្ទុះគ្រប់បែកបំផ្លាញបង្គោលភ្លើង ធ្វើឲ្យរដ្ឋធានីអាហ្វហ្គានីស្ថាន ធ្លាក់ក្នុងស្ថានភាព គ្មានអគ្គិសនីយ៍ប្រើប្រាស់។ សារព័ត៌មាន AFP នៅថ្ងៃទី២២ខែតុលាបានផ្សាយថា តាមការប្រកាសរបស់ក្រុមអ៊ីស្លាម IS-K នៅក្នុង តំបន់ Khorasan បានប្រកាសទទួលស្គាល់ថា ក្រុមខ្លួនពិតជាបានបំផ្ទុះគ្រាប់បែកបំផ្លាញបង្គោលភ្លើងនៅ រដ្ឋធានីកាប៊ុល ។ ការវាយប្រហារនោះបានបំផ្លាញបណ្តាញអគ្គិសនីយ៍ ២២០ គីឡូវ៉ាត ដែលជាបណ្តាញអគ្គិសនីយ៍ទិញមកពីប្រទេសផ្សេង មកកាន់តីក្រុងកាប៊ុលនិងខេត្តមួយចំនួននៅអាហ្វហ្គានីស្ថាន។ ស្ថានភាពនៅទីក្រុងកាប៊ុល ដែលមានពលរដ្ឋរស់នៅជាង ៤,៥លាននាក់ធ្លាក់ក្នុងស្ថានភាពគ្មានអគ្គិសនីយ៍ប្រើប្រាស់។ ហេតុការខាងលើកើតឡើងនៅវេលាម៉ោង ១៨ ថ្ងៃទី ២១ខែតុលា(ពេលវេលាក្នុងតំបន់)។ អាហ្វហ្គានីស្ថានអាស្រ័យទៅលើអគ្គិសនីយ៍ប្រើប្រាស់ទិញមកពីប្រទេសជិតខាងក្នុងនោះមាន Uzbekistan និង Tajikistan ។ ទាំងនោះហើយទើបបណ្តាញអគ្គិសនីយ៍នៅក្នុងប្រទេសនេះក្លាយជាគោលដៅវាយប្រហារ របស់ក្រុមភេរវកម្ម។ សកម្មភាពវាយប្រហារខាងលើគឺសំដៅទៅលើក្រុមតាលីបង់ ដែលបានខិតខំដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងប្រទេសអាហ្វហ្គានីស្ថានក្រោយការឡើងកាន់អំណាចនៅថ្ងៃទី ១៥ខែសីហា។ ក្រុមតាលីបង់បានសន្យាកម្ចាត់ក្រុមភេរវកម្ម IS-K ក្នុងពេលក្រុមភេរវកម្មនេះបង្កើនការវាយប្រហារបង្ហូរឈាមទៅលើទីតាំងជាច្រើនក្នុងប្រទេសអាហ្វហ្គានីស្ថាន។ កាលពីថ្ងៃទី ១៥ខែតុលា ក្រុមភេរវកម្ម IS-K បានវាយប្រហារទៅលើទីតាំងព្រះវិហារ និកាយស៊ីអ៊ីតនៅទីក្រុង Kandar សម្លាប់មនុស្ស ៦០នាក់ ។ កាលពីសប្តាហ៍កន្លងមក នៅក្នុងទីក្រុង Kunduz ក៏រងការវាយប្រហារភេរវកម្មលើព្រះវិហាអ៊ីស្លាមសម្លាប់មនុស្ស ៤៦នាក់ និងរបួសជាង ១៤០ នាក់៕ដោយ៖សាធី

រូបថត៖Reuters.

...

រូបថត៖The Pakistan Daily.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print