នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តកណ្ដាលឃាត់ខ្លួនជនសង្ស័យ២នាក់គាស់ហាងលួចយកសម្ភារមួយចំនួននៅក្រុងតាខ្មៅ

ចែករំលែក៖

ខេត្តកណ្ដាល៖ នគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលស្រុកមុខកំពូល និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកអង្គស្នួល​ចុះស្រាវជ្រាវមុខសញ្ញាលួចគាស់ហាងយីហោ សន្យា.ឈានដល់ឃាត់ខ្លួនបានក្រុមជនសង្ស័យ២នាក់​ និងដកហូតសម្ភារ:មួយចំនួន។ ប្រតិបត្តិការចាប់ខ្លួននេះ ធ្វើឡើងនៅថ្ងៃទី២០ ខែតុលា.ឆ្នាំ២០២១ ដែលករណីនេះ បានកើតឡើងកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង២៤និង៤៥នាទី រំលងអាធ្រាត នៅចំណុចក្នុងហាងយីហោ សន្យា ស្ថិតនៅក្នុងភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល។
មន្ត្រីនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឃិន សុផល ភេទប្រុស អាយុ៣៩ឆ្នាំ លក់ដូរ ទីលំនៅភូមិអូរបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ចំណែកជនសង្ស័យចំនួន២នាក់ ទី១.ឈ្មោះ គង់ ដាវី ហៅមាស សុវណ្ណារិទ្ធ ហៅ ផល​ ភេទប្រុស អាយុ៤២ឆ្នាំ ទីលំនៅភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញនិងទី២. ឈ្មោះ ចាន់ សុធី ហៅ វ៉ា ភេទប្រុស អាយុ៣៤ឆ្នាំ មានទីលំនៅភូមិដើមចាន់ សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ ដោយឡែកសម្ភារៈបាត់បង់រួមមាន៖ ម៉ាស៊ីនឌីជេ ចំនួន01គ្រឿង,​ធុងបាសធំ(សាហ្វ)01គ្រឿង,​បាស់សូឡូ ចំនួន 01គ្រឿង,​ម៉ិចស៊រសំលេង 01គ្រឿង.សរុបទឹកប្រាក់ប្រហែល 10.000ដុល្លារសហរដ្ឋអាមេរិក.រីឯវត្ថុតាងចាប់យកមាន រថយន្តម៉ាក KIA CARNIVAL ពណ៌ខ្មៅ សេរីឆ្នាំ២០១៩ មិនមានស្លាកលេខ,​ធុងបាស០១គ្រាប់,​ម៉ាសុីនចាក់ឌីជេ ១គ្រាប់,​កន្ត្រៃកាត់ដែក ពណ៌បៃតង ប្រវែង១ម៉ែត្រ,​មេសោរសូឡេច ០១, ស្ព្រាយបាញ់ទ្វារ ០១កំប៉ុង ។
បច្ចុប្បន្ន​ ករណីនេះការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានកសាងសំណុំរឿង ចាត់ការតាមនីតិវិធី៕

...

ដោយ៖  ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print