លោករដ្ឋមន្រ្តី វេង សាខុន បានអញ្ជើញទៅឃុំអំពិល ស្រុកកំពង់សៀម ដើម្បីមកចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសម្រាប់អាណត្តិទី៥ និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកាឃុំអំពិល

ចែករំលែក៖

ខេត្តកំពង់ចាម៖ ដើម្បីបំពេញតួនាទីជាពលរដ្ឋ នៅព្រឹកថ្ងៃសៅរ៍ ២រោច ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២១ លោករដ្ឋមន្រ្តី វេង សាខុន ជាប្រធានក្រុមការងាររាជរដ្ឋា ភិបាល និងប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម និងជាអតីតតំណាងរាស្រ្តខេត្តកំពង់ចាម និងលោកស្រី ម៉ក់ ស៊ីថា ព្រមទាំងលោករដ្ឋលេខាធិការ លោកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាប្រធានរដ្ឋបាលព្រៃឈើ ជាប្រធានរដ្ឋបាលជលផល រួមទាំងមន្រ្តីរាជការមួយចំនួនទៀត បានអញ្ជើញទៅឃុំអំពិល ស្រុកកំពង់សៀម ដើម្បីមកចុះឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសម្រាប់អាណត្តិទី៥ និងជួបសំណេះសំណាលជាមួយសមាជិក សមាជិកាឃុំអំពិល។

លោកពូ រ័ត្ន គឹមហៃ ប្រធានក្រុមប្រឹក្សាឃុំអំពិល បានឲ្យដឹងថាគិតមកទល់ថ្ងៃនេះ ឃុំបានធ្វើការ ចុះឈ្មោះជូនប្រជាពលរដ្ឋបានចំនួន ២០៤នាក់ ក្នុងចំណោមប្រជាពលរដ្ឋដែលគ្រប់អាយុបោះឆ្នោះគិតត្រឹមថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ មានចំនួនប្រហែល ៧០០នាក់។ នាឱកាស់នោះ លោកក៏បានធ្វើការសំណេះ សំណាល សាកសួរសុខទុក្ខ និងបញ្ហាជីវភាពប្រចាំថ្ងៃ ជាពិសេសស្ថានភាពជំងឺឆ្លងកូវីដ-១៩ និងបានកោដសរសើរ ផ្តល់កំលាំងចិត្តដល់ប្រធានក្រុមប្រឹក្សាឃុំ សមាជិក សមាជិកាទាំងអស់ដែលបានខិតខំបំពេញការងារចុះឈ្មោះជូនប្រជាពលរដ្ឋបានយ៉ាងរលូន និងបានអំពាវនាវឲ្យប្រជាពលរដ្ឋអញ្ជើញមកពិនិត្យ និងចុះឈ្មោះឲ្យបានគ្រប់ៗគ្នា
ហើយសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋនឹងអញ្ជើញមកចុះឈ្មោះបោះឆ្នោតបានគ្រប់ចំនួន និងទាន់ពេលវេលា៕

...


ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print