ភ្នំពេញ, សូមជម្រាបជូនថា, នៅយប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២១ នេះ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ក្រោមបញ្ជាផ្ទាល់លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការ បានប្រតិបត្តិការ ការពារ រក្សាសន្តិសុខ ជូនក្រុមការងារដឹកនាំក្បួនដឹកជញ្ជូនយន្តហោះប្រតិកម្មធុន MIG-21 លេខ MF-7121 ចាស់ ដែលផុតកំណត់ប្រើប្រាស់ចំនួន១គ្រឿង យកទៅរក្សាទុកនៅមជ្ឈមណ្ឌលហ្វឹកហ្វឺនកងរាជអាវុធហត្ថភ្នំជុំរាយ ខេត្តកំពង់ឆ្នាំង ដើម្បីដាក់តាំងក្នុងសារមន្ទីររបស់កងរាជអាវុធហត្ថ។
ការចល័តក្បួននេះ បានចេញដំណើរពីមុខព្រលានយន្តហោះអន្តរជាតិ ពោធិចិនតុង តាមផ្លូវជាតិលេខ៤ ផ្លូវលេខ៥១ ផ្លូវជាតិលេខ៥ និងផ្លូវលេខ៤៤ ។ ជាមួយគ្នានេះក៏សុំការអធ្យាស្រ័យចំពោះការបិទផ្លូវមួយរយះខ្លីផងដែរ ។
លោកឧត្តមសេនីយ៍ត្រី អេង ហុី អ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងថា,ខ្ញូំបាទសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែលបានយល់យោគ អនុគ្រោះ ធ្វើឱ្យក្បួនដឹកយន្តហោះ ដោយកងរាជអាវុធហត្ថ ទទួលជោគជ័យ ៕
ដោយ, សិលា