លោកយាយអាយុ៨៨ឆ្នាំម្នាក់ត្រូវកូនចិញ្ចឹមលួចយកដីស្រែលក់ សុំអំពាវនាវដល់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយរូបគាត់ផង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ស្ថិតក្នុងវ័យចាស់ជរាខ្នងកោង ទោះបីជាពិបាកក្នុងការធ្វើដំណើរឆ្ងាយយ៉ាងណាក៏ដោយ លោកយាយដែលមានអាយុ៨៨ឆ្នាំទៅហើយនោះ បានធ្វើដំណើរពីឃុំក្រាំងស្គា ស្រុកទឹកផុស មកសមាគមន៍ការពារសិទ្ធិមនុស្សអាដហុកខេត្តកំពង់ឆ្នាំងដើម្បីសុំអន្តរាគមន៍ ទៅសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកកាកបាទក្រហមកម្ពុជា ក្រោយពីលោកយាយត្រូវកូនចិញ្ចឹមរបស់ខ្លួនលួចយកដីស្រែរបស់គាត់ទៅលក់ឲ្យអ្នកផ្សេង លោកយាយបានមកសមាគមន៍ការពាសិទ្ធិមនុស្សអាដហុកនេះកាលពីថ្ងៃទី៤ ខែមេសា ​ឆ្នាំ២០១៦ ។

ស្ថិតក្នុងការិយាល័យសមាគមន៍ការពារសិទ្ធមនុស្សអាដហុក លោកយាយបានរៀបរាប់ប្រាប់ថា គាត់មានឈ្មោះគង់ ប៉ក់ អាយុ៨៨ឆ្នាំ រស់នៅក្នុងភូមិត្រពាំងម្លូ ឃុំក្រាំងស្គារ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ គាត់មកការិយាល័យអាដហុកនាពេលនេះគឺសុំអាដហុកជួយអន្តរាគមន៍ទៅលោកអភិបាលខេត្ត អភិបាលស្រុក មេឃុំ មេភូមិ និងជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្តិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពជា មេត្តាជួយផ្តល់យុត្តិធម៌ជូនគាត់ដែលជាមនុស្សចាស់ជរាគ្មានទីពឹង ថែមទាំងត្រូវកូនចិញ្ចឹមរបស់ខ្លួនលួចយកដីស្រែ ដែលជាស្រែសម្រាប់ចិញ្ចឹមជីវិតរបស់គាត់ យកទៅលក់ដោយមិនប្រាប់គាត់ឲ្យដឹង ហើយពេលនេះគាត់សុំអន្តរាគមន៍ឲ្យអាជ្ញាធរគ្រប់លំដាប់ថា ជួយយកដីស្រែនេះពីកូនចិញ្ចឹមមកឲ្យគាត់វិញផង ។

លោកយាយគង់ ប៉ក់ បានរៀបរាប់បន្តទៀតថា កូនស្រីចិញ្ចឹមរបស់គាត់មានឈ្មោះគង់ វណ្ណា ហៅឈួន អាយុ៥៥ឆ្នាំ រស់នៅភូមិទួលសំរោង ឃុំក្រាំងស្គារ ស្រុកទឹកផុស ។ កូនស្រីចិញ្ចឹមរូបនេះត្រូវបានគាត់ចិញ្ចឹមតាំងពីទើបនឹងកើតបាន៧ថ្ងៃមកម្លេះ ក្រោយពីពេញវ័យ គាត់បានរៀបការឲ្យមានគូរស្រករនឹងគេ បន្ទាប់ពីការហើយគាត់បានចែកដីស្រែ និងក្របីដល់កូនស្រីចិញ្ចឹមរបស់គាត់ ប៉ុន្តែចាប់តាំងពីការហើយកូនស្រីចិញ្ចឹមក៏ឈប់ទំនុកបំរុងគាត់ ហើយកេរ្តិ៍ដែលគាត់ចែកដូចជាដីស្រែ និងក្របីយកទៅលក់អស់រលីង ។ ក្រោយពីលក់អស់ហើយ កូនស្រីចិញ្ចឹមនេះ បានលួចយកដីស្រែរបស់គាត់ទៅលក់ឲ្យអ្នកដ៏ទៃ ដោយគាត់ពុំបានដឹង ។

ក្រោយពីបានដឹងថា កូនស្រីចិញ្ចឹមលួចយកដីលក់គាត់បានមេភូមិឈ្មោះលីម និងមេឃុំឈ្មោះអ៊ីម ឲ្យជួយដឹងឮរឿងនេះផង និង ឲ្យជួយធ្វើលិខិតមួយបញ្ជាក់ថា កូនស្រីចិញ្ចឹមរបស់គាត់បានយកដីស្រែដែលជាកម្មសិទ្ធិរបស់គាត់យកទៅលក់ ប៉ុន្តែផ្ទុយទៅវិញអាជ្ញាធរមូលដ្ឋានទាំងនេះមិនអើពើរ មិនខ្វាយខ្វល់ នឹងសំដីរបស់គាត់នោះទេ ទើបពេលនេះគាត់មកការិយាល័យអាដហុក ដើម្បីសុំអន្តរាគមន៍ទៅសម្តេចកិត្តិព្រឹទ្ធិបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្តេចតែងតែផ្តល់ក្តីសណ្តោស មេត្តា ដល់ប្រជាពលរដ្ឋទូទៅដែលជួបការលំបាក និងរងនូវភាពអយុត្តិធម៌ ។

ពេលនេះគាត់ចង់បានតែដីស្រែដែលកូនចិញ្ចឹមរបស់គាត់លួចយកទៅលក់នោះមកវិញដើម្បីយកមកធ្វើស្រែចិញ្ចឹមខ្លួននៃជីវិតចុងក្រោយរបស់គាត់តែប៉ុណ្ណោះ ៕

11930012

11930014

ដោយ៖ ចន្ថា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print