មនុស្ស២នាក់ផឹកស៊ីស្រវឹងជោកជាំបើករថយន្តធ្លាក់ទឹកព្រែកលង់ស្លាប់នៅស្រុកកោះធំ

ចែករំលែក៖

ខេត្តកណ្តាល៖ មនុស្ស២នាក់ ម្នាក់ដែលគេស្គាល់ថាជាថៅកែដីឡូត៍ និងម្នាក់ទៀតជាបក្ខពួកនឹងគ្នាបានចេញពីកន្លែងផឹកស៊ីយីហោប៉ាវចិន៦៨ វិញ​បើករថយន្តទាំងស្រវឹងជោកជាំធ្វើឱ្យរេចង្កូតធ្លាក់ចូលទឹកព្រែកបណ្តាលឱ្យឈ្លក់ទឹកស្លាប់នៅយប់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ត្រង់ចំណុចខាងលិចផ្លូវជាតិលេខ២១ ខាងត្បូងព្រែកសែម ស្ពានទី៦៨ ស្ថិតនៅក្នុងភូមិព្រែកសែម ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកកោះធំបានឱ្យដឹងថា សពជនរងគ្រោះមាន២នាក់ ទី១-ឈ្មោះ ហាក់ សេងលឹម ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរលក់ដូរដីឡូត៍ នៅភ្នំពេញ និងទី២-ឈ្មោះ ស៊ាង រី ភេទប្រុស រស់នៅភូមិប្រធាតុ ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ។
ប្រភពដដែលបន្តថា មុនពេលកើតហេតុខាងលើជនរងគ្រោះទាំង២នាក់បានចេញពីកន្លែងផឹកសុីរបស់ឈ្មោះ ហឿន ធី បានបើកបររថយន្តម៉ាកឡិច
ស៊ីស RX300 ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2BH-5293 បើកបរមានទិសដៅពីលិចទៅកើត។ ពេលបើកបរមកដល់ចំណុចកើតហេតុ ចេញពីផ្លូវបេតុងឡើងផ្លូវជាតិលេខ២១ ស្រាប់តែរេចង្កូតទៅទិសខាងជើងធ្លាក់ចូលព្រែកបណ្ដាលឱ្យរថយន្តជនរងគ្រោះលិចចូលក្នុងព្រែកស្លាប់នៅកន្លែងកើតហេតុតែម្ដង។
បើតាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះបើកបរក្នុងស្ថានភាពស្រវឹងជោកជាំក្នុងល្បឿនលឿន ខ្វះការប្រុងប្រយ័ត្នក៏រេចង្កូតទៅទិសខាងជើងធ្លាក់ចូលទឹកព្រែកបណ្ដាលឲ្យស្លាប់តែម្ដងទៅ។ ក្រោយកើតហេតុភ្លាមៗ កម្លាំងជំនាញនិងប៉ុស្ដិ៍រដ្ឋបាលបានចុះទៅដល់កន្លែងកើតហេតុជួយស្រង់យកសពទាំង២នាក់និងរថយន្តឡើងគោក ដឹកដោយរថយន្តសារ៉ែនរបស់អធិការដ្ឋានស្រុកកោះធំដើម្បីប្រគល់ជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

...

ដោយ៖ ស្អាងជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print