រម្លឹកពីអនុសាសន៍សំខាន់ៗ របស់សម្តេចតេជោ ផ្តល់អោយមន្ត្រីហ៊ាន ត្រូវប្រកាន់ចរិកសាមគ្គីផង នឹងតស៊ូផង

ចែករំលែក៖

ភ្នំពេញ៖ កន្លងទៅ សម្តេចតេជោ ហ៊ុនសែននាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ បានមានប្រសាសន៍លើកឡើងថា, “ចំណុចមួយដែលគួររំលឹក ជួយគ្នា រាល់ការធ្វើការងារ ជាមួយ, អ្នកធ្វើការជាមួយគ្នាក្តី ឬជាមួយអ្នកដទៃក្តី ! ត្រូវប្រកាន់ចរិកសាមគ្គីផង នឹងតស៊ូផង , មិនមែនចាំបាច់តែជាមួយស្អីទេ សូម្បីតែអ្នកធ្វើការជាមួយគ្នាផង ! ”
សម្តេចតេជោលើកហេតុផលថា, “ហេតុអ្វីចាំបាច់ខ្ញុំលើកបញ្ហាហ្នឹងមករម្លឹកទៅវិញ ? បើសិនជាឃើញមិត្តភក្កិធ្វើការជាមួយយើងដែលខុស ត្រូវហ៊ានតស៊ូមតិ កុំគិតតែពីត្រូវទាំងអស់ ! បងធ្វើចឹងត្រូវហើយ ឯកឧត្តមធ្វើចឹងត្រូវហើយ ! លោកជំទាវធ្វើចឹងត្រូវហើយ ! ដល់តែទៅហើយ ហៃអើៗអាជ័យធ្លាក់ទឹកតែម្តង “។
សម្តេចក្រើនរម្លឹកទៀតថា, “អញ្ចឹងបានត្រូវសាមគ្គីផង នឹងតស៊ូផង , សាមគ្គីនៅចំណុចណាដែលត្រូវ .. និងសាមគ្គីជាមួយ. ប៉ុន្តែចំណុចមិនត្រូវ, ត្រូវហ៊ានតស៊ូ បើមិនអញ្ចឹងទេគឺធ្លាក់ទឹកទាំងអស់គ្នា! ហើយអ្នកដែលហ៊ានតស៊ូនោះ គេផ្ដល់ជាមតិហើយ កុំប្រឆាំងនូវមតិដែលគេផ្តល់ឲ្យយើងរីកចម្រើន .. មិនមែនស្អីយើងសុទ្ធតែចេះទាំងអស់ទេ ហើយក៏មិនមែនអ្វីដែលយើងដាក់ទៅសុទ្ធតែត្រូវទេ ជួនកាលស៊ុមគ្រលុំគ្នា សាមគ្គីទៅប្រព្រឹត្តអំពើខុសច្បាប់ ក៏យើងនៅតែសាមគ្គី បិទបាំងមិនព្រមជួយមតិ ធ្វើឲ្យមន្ត្រីហ្នឹងជាមិត្តរបស់យើងខូចទៅបាត់ ហើយ ប្រសិនបើមានការពាក់ព័ន្ធទៀតត្រូវតែចាប់ខ្លួន ” ។
សម្ដេចបានមានប្រសាសន៍លើកឡើងថា,” ដូច្នេះដើម្បីអោយមានអនាគតល្អទាំងអស់គ្នា ត្រូវរួមគ្នាធ្វើនូវអំពើល្អ នូវចំណុចមួយដែលជាផលល្អសម្រាប់ប្រយោជន៍ជាតិនិងប្រជាពលរដ្ឋ ហើយត្រូវតែតស៊ូទប់ស្កាត់នូវ ចំណុចអសកម្មទាំងឡាយណា ដែលមិត្តភកត្តិរបស់យើង ដែលមេដឹកនាំរបស់យើងធ្វើខុស! ត្រូវហ៊ានផ្តល់មតិ នេះគេហៅថាការតស៊ូផងផ្តល់មតិផង.” ៕

...

ដោយ,សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print