រដ្ឋបាលក្រុងបាត់ដំបង ចេញសរចក្តីសម្រេច ស្ដីពីការបង្កើតក្រុមការងារគ្រប់គ្រង និងប្រឹក្សាយោបល់ដល់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាលសម្រាប់ព្យាបាលនៅតាមផ្ទះ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបាត់ដំបង៖ រដ្ឋបាលក្រុងបាត់ដំបង ចេញសរចក្តីសម្រេច ស្ដីពីការបង្កើតក្រុមការងារគ្រប់គ្រង និងប្រឹក្សាយោបល់ដល់អ្នកជំងឺកូវីដ-១៩ កម្រិតស្រាលសម្រាប់ព្យាបាលនៅតាមផ្ទះ ក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
រដ្ឋបាលក្រុងបាត់ដំបង ចេញសរចក្តីសម្រេច:
ប្រការ១…ត្រូវបានបង្កើតក្រុមការងារគ្រប់គ្រង និងប្រឹក្សាយោបល់ដល់អ្នកជំងឺកូវីដ-១៩ កំរិតស្រាលសម្រាប់ព្យាបាល នៅតាមផ្ទះក្នុងក្រុងបាត់ដំបង ដែលមានសមាសភាពដូចខាងក្រោម៖
១-លោក ផេង សិទ្ធី អភិបាលនៃគណៈអភិបាលក្រុង ជាប្រធាន លេខទូរស័ព្ទ ០១២ ៨៧៣ ៥៣៦
២-លោក សេក ចិន្រ្តា អភិបាលរង នៃគណៈអភិបាលក្រុង ជាអនុប្រធាន លេខទូរស័ព្ទ ០១៧ ៧២៨៨៦៦ និយាយរួមប្រធាន១រូប អនុប្រធាន៦រូប ក្នុងនោះមាន អនុប្រធានអចិន្ត្រៃយ៍១រូប ហើយសមាជិកចំនួន ១៤រូប
ប្រការ២…
អំពីភារកិច្ចរបស់ក្រុមការងារ ៖
គ្រប់គ្រង និងប្រឹក្សាយោបល់ដល់អ្នកជំងឺកូវីដ-១៩ កំរិតស្រាលសម្រាប់ព្យាបាលនៅតាម ផ្ទះ ព្រមទាំងពិនិត្យស្ថានភាពលំនៅដ្ឋានរបស់អ្នកជំងឺឱ្យបានសមស្រប។
សម្របសម្រួលអំពីនីតិវិធីប្រតិបត្តិស្តង់ដារសម្រាប់គ្រប់គ្រង ថែទាំ និងព្យាបាលអ្នកជំងឺកូវីដ-១៩ កម្រិតស្រាល និងគ្មានរោគសញ្ញានៅតាមផ្ទះ។ ពិនិត្យ តាមដាន និងជួយអន្តរាគមន៍អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះឱ្យបានទាន់ពេលវេលា គ្រប់គ្រងទិន្នន័យចំនួនខ្នងផ្ទះ និងអ្នកជំងឺ តាមមូលដ្ឋាន។ ត្រូវទំនាក់ទំនង និងសហការយ៉ាងជិតស្និទ្ធជាមួយក្រុមឆ្លើយតបបន្ទាន់ (RRT) ដែលមានមណ្ឌលសុខភាព ឬ មន្ទីរសុខាភិបាលខេត្តបាត់ដំបង។ ណែនាំអំពីវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តតាម ៣ កុំ និង ៣ ការពារ។ នៅតាមរៀបចំរបាយការណ៍ជាប្រចាំអំពីសកម្មភាពដែលបានអនុវត្ត និងឧប្បត្តិហេតុផ្សេងៗ ទៅតាមរចនាសម្ព័ន្ធ។

ប្រការ៣…នាយករដ្ឋបាលសាលាក្រុង ការិយាល័យសុខាភិបាលស្រុកប្រតិបត្តិបាត់ដំបង ចៅសង្កាត់ទាំង ១០ មណ្ឌលសុខភាពទាំង ៨ ក្នុងក្រុងបាត់ដំបង អង្គភាពពាក់ព័ន្ធ និងសាម៉ីខ្លួនដែលមានឈ្មោះក្នុងប្រការ ១ ត្រូវអនុវត្ត សេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធិភាព ចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕

...

ដោយ, សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print