ខេត្តកំពង់ចាម ៖ នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ ឧត្តមសេនីយ៍ទោ ជ វណ្ណរិទ្ធ នាយសេនាធិការរង នាយការិយាល័យទី៤ កងទ័ពជើងគោក បាននាំយកម៉ាស់ក្រណាត់ចំនួន ៧៥,៦០០ម៉ាស់ និងជែលលាងដៃចំនួន ៦៣,០០០ដប ដែលជាអំណោយរបស់លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក និងលោកស្រីពេជ ចន្ទមុន្នី ឧបត្ថម្ភជូនជូនយោធភូមិភាគទី២ សម្រាប់នាយទាហាន នាយទាហានរង និងពលទាហានប្រើប្រាស់ការងារប្រចាំថ្ងៃ និងទប់ស្កាត់ជំងឺកូវីដ-១៩ ។
ទឹកចិត្តដ៏ប្រពៃរបស់ លោក មេបញ្ជាការ កងទ័ពជើងគោក និងលោកស្រី បានបង្ហាញនូវការយកចិត្តទុកដាក់ដល់សុខមាលភាពយោធិន នៃកងយោធពលខេមរភូមិន្ទ និយាយជារួម និងនិយាយដោយឡែក នាយទាហាន នាយទាហានរង និងពលទាហានយោធភូមិភាគទី២ ជៀសផុតពីជំងឺកាចសាហាវកូវីដ-១៩ ។
លោកឧត្តមសេនីយ៍ត្រី ឡេង ឌីណា មេបញ្ជាការរងយោធភូមិភាគទី២ តាងនាមឲ្យមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានយោធភូមិភាគទី២ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ចំពោះលោក មេបញ្ជាការ និង លោកស្រី ដែលជានិច្ចជាកាលតែងបារម្ភអំពីសុខុមាលភាពរបស់យោធិននៃកងយោធពលខេមរភូមិន្ទ។ ជាកិច្ចតបស្នង យោធិនគ្រប់រូបប្តេជ្ញាបន្តខិតខំយកចិត្តទុកដាក់បំពេញតួនាទីភារកិច្ច និងបន្តអនុវត្តវិធាន ៣កុំ ៣ការពារ និងរួមគ្នាទប់ស្កាត់ការរីករាលនៃជំងឺកូវីដ-១៩នេះ ឲ្យបានដាច់ខាត។
សូមបញ្ជាក់ថា, រហូតដល់ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ១១៦នាក់ (ឆ្លងសហគមន៌: ៩៩ និង នាំចូល: ១៧) និងមានជាសះស្បេីយ ២៨៧នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១១៧៨៨៨នាក់ និងចំនួនជាសះស្បេីយសរុបកេីន ១១៣២៦៤នាក់ និង ស្លាប់ថ្មី ៩នាក់ (ក្នុងនោះមិនបានចាក់វ៉ាក់សាំង ៦នាក់) សរុបស្លាប់ ២៧៤៣នាក់ ។ សូមបន្តអនុវត្តន៌: ៣កុំ ៣ការពារ និងចាក់វ៉ាក់សាំងការពារ ។
សូមបញ្ជាក់ថា ប្រទេសយេីងរកឃេីញករណីជំងឺកូវីដ-១៩ដំបូងបំផុតនៅថ្ងៃទី ២៧ មករា ២០២០ ។
យេីងបានធ្វេីតេស្តចំនួន 2595912 ស្មេីនឹង 152790 ក្នុង១លាន នាក់ ៕
ដោយ, សិលា