ភ្នំពេញ៖ នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា, ការប្រជុំកំពូលអាស៊ានលើកទី៣៨និង
លើកទី៣៩បានចាប់ផ្តើមម៉ោង៨មុននេះ
បន្តិច។
ប្រមុខរាជរដ្ឋាភិបាលសម្តេចតេជោ ហ៊ុនសែន បានគូសបញ្ជាក់ថា, យើងនឹងមានកិច្ចប្រជុំចំនួន១១ដែលត្រូវប្រើពេល៣ថ្ងៃ គឺពីថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១។
សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជាក់ថា, នៅថ្ងៃបញ្ចប់ការប្រជុំនាថ្ងៃ២៨តុលាខាង
មុខនេះកម្ពុជាយើងនឹងទទួលជាប្រធាន
អាស៊ានសម្រាប់ឆ្នាំ២០២២បន្តពីប្រទេស
ប្រុយណេ៕
...
ដោយ, សិលា