ចិនអំពាវនាវដល់រដ្ឋាភិបាលតាលីបង់កសាងប្រទេសឱ្យកាន់តែទំនើបនិងសុីវិល័យ

ចែករំលែក៖

ប្រភពព័ត៌មានពីក្រសួងការបរទេស ចិន លោកវ៉ាង យី នៅថ្ងៃទី ២៥ខែតុលា បានជួបពិភាក្សាជាមួយឧបនាយករដ្ឋមន្ត្រី បណ្តោះអាសន្នតាលីបង់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន លោក Ghani Baradar ក្នុងទីក្រុងដូហា ប្រទេសកាតារ។ នេះជាជំនួបដំបូងបង្អស់រវាងចិននឹងក្រុមតាលីបង់ ចាប់តាំងពីកម្លាំងនេះឡើងកាន់តំណែងគ្រប់គ្រងអាហ្វហ្គានីស្ថានតាំងពីថ្ងៃទី ១៥ខែសីហា ។ នៅក្នុងជំនួបនេះលោកវ៉ាង យី បានលើកឡើងថា អាហ្វហ្គានីស្ថានស្ថិតនៅក្នុងដំណាក់កាលផ្លាស់ប្តូរពីភាពចលាចលទៅកាន់ស្ថិរភាពនយោបាយ និងសន្តិសុខ និងជាឱកាសសម្រាប់កសាងប្រទេសជាតិឱ្យកាន់តែរីកចម្រើន ។ រដ្ឋមន្ត្រីការបរទេសចិន បានលើកឡើងថា ដើម្បីឆ្លងផុតពីឧបសគ្គនេះចាំបាច់ត្រូវតែមានការចែករំលែកនិងជួយជ្រោមជ្រែងពីសហគមន៍អន្តរជាតិ។ ដូច្នេះរដ្ឋាភិបាលតាលីបង់ចាំបាច់ត្រូវតែបើកទូលាយជាងនេះ ហើយត្រូវមានសាមគ្គីជាតិសាសន៍ដើម្បីសន្តិភាព និងផ្តល់សិទ្ធិសេរីភាពដល់ស្ត្រីនិងកុមារ ។ លោកក៏បានអំពាវនាវដល់ក្រុមតាលីបង់ ឱ្យអនុវត្តគោលនយោបាយជិតស្និទ្ធជាមួយប្រទេសជិតខាង និងកសាងប្រទេសជាតិឲ្យកាន់តែទំនើប សមស្រប់ទៅនឹងសម័យកាលបច្ចុប្បន្ន៕ ដោយសាធី

...

រូបថត៖Tân Hoa xã.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print